VOV WorldVOV World
សន្និសីទកំពូល Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama
20/10/2013 09:03
(VOVworld) – នាថ្ងៃទី ១៩ តុលា សន្និសីទកំពូល Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama ដោយមានការអនុម័តលើសេចក្តីថ្លែងការរួម។
សន្និសីទកំពូល Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama
ប្រធានាធិបតី ម៉ិចស៊ិកលោក Enrique Pena Nieto (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៩ តុលា សន្និសីទកំពូល Iberoamerica លើកទី ២៣ បាន បញ្ចប់នៅ Panama ដោយមានការអនុម័តលើសេចក្តីថ្លែងការរួម។ ក្នុងនោះ បណ្ដា ប្រទេសអាមេរិកឡាទិនបានសន្យាជំរុញការសន្ទនានិងបណ្ដាការព្រមព្រៀងខាង នយោបាយកិច្ចសហប្រតិបត្តិការ ក្នុងកាលៈទេសៈ ស្ថានភាព លើសកលលោក មានបំរែបំរួលដ៏ជ្រាលជ្រៅ។ ថ្លែងមតិក្នុងសន្និសីទលើកនេះ ប្រធានាធិបតី ម៉ិចស៊ិក លោក​ Enrique Pena Nieto បានសង្កត់ធ្ងន់ទៅលើការចាំ​បាច់ចំពោះការផ្លាស់ប្តូរថ្មី យន្តការសន្ទនានិងសហប្រតិបត្តិការបច្ចុប្បន្នក្នុង Iberoamerica ចំពោះមុខរាល់ការ សាកល្បងថ្មី។ បណ្ដាប្រទេស Iberoamerica ត្រូវផ្តល់អាទិភាពសំរាប់ការលើកកំពស់ គុណភាពអប់រំនិងផ្លាស់ប្តូរថ្មីបច្ចេកវិទ្សា។ ក្នុងពេលនោះ ប្រធានាធិបតី Panama លោក Ricardo Martinelli ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសក្នុងប្លុកអនុវត្តការកែ ទម្រង់ពោលខាងលើ។ ដោយឈរលើស្មារ តីនោះ បណ្ដាប្រទេសបានឯកភាព រៀបចំសន្និសីទកំពូល ២ ឆ្នាំម្តង បន្ទាប់ពីឆ្នាំ ២០១៤ ហើយសន្យារៀបចំរេចនា សម្ព័ន្ធឡើងវិញប្រភពហិរញ្ញវត្ថុ សំរាប់ស្ថាប័នអគ្គលេខាធិការដ្ឋាននៃ Iberoamerica ជាដើម៕ 

More