VOV WorldVOV World
សន្និសីទអ.ស.បស្តីអំពីការបំរែបំរួលអាកាសធាតុមិនសម្រេចបានការស្រុះចិត្តគំនិតអំពីហិរញ្ញវត្ថុ
20/11/2013 08:46
(VOVworld)-សន្និសីទអ.ស.បអំពីការបំរែបំរួលអា កាសធាតុដែលប្រារព្វឡើងនៅ Warsaw (ប៉ូឡួញ) ដែលកំពុងឈានដល់ប៉ុន្មានថ្ងៃចុងក្រោយ ប៉ុន្តែនៅ តែមិន ទាន់សម្រេចបានការស្រុះចិត្ត
សន្និសីទអ.ស.បស្តីអំពីការបំរែបំរួលអាកាសធាតុមិនសម្រេចបានការស្រុះចិត្តគំនិតអំពីហិរញ្ញវត្ថុ
អគ្គលេខាធិការអាស៊ានលោក Ban Ki Moon ថ្លែងមតិក្នុង COP 19 (រូបថតៈ AFP) (VOVworld)-សន្និសីទអ.ស.បអំពីការបំរែបំរួលអាកាសធាតុដែលប្រារព្វឡើងនៅ Warsaw (ប៉ូឡួញ) ដែលកំពុងឈានដល់ប៉ុន្មានថ្ងៃចុងក្រោយ ប៉ុន្តែនៅតែមិន ទាន់សម្រេចបានការស្រុះចិត្តគំនិតអំពីហិរញ្ញវត្ថុសម្រាប់បណ្តាប្រទេសកំពុង អភិវឌ្ឍន៌។ លោក Alden Meyer នាយកអង្គការបរិស្ថាន “សម្ព័ន្ធបណ្តា អ្នកវិទ្យា សាស្រ្តយកចិត្តទុកដាក់ដល់បញ្ហាបំរែបំរួលអាកាសធាតុ” នាថ្ងៃទី១៩ វិច្ឆិកាឲ្យដឹង ថា បញ្ហាហិរញ្ញវត្ថុកំពុងនង្កើតឲ្យមានការខឹងសម្បានៅក្នុងសន្នីសីទនេះដែរ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៌ចង់ឲ្យបណ្តាប្រទេសអភិវឌ្ឍន៌រក្សាកិច្ចសន្យា ដែលបាននាំចេញនាឆ្នាំ២០០៩ ស្តីអំពីការបង្កើនជំនួយជួយឧបត្ថម្ភឡើងដល់ ១សែនលានដុល្លារអាមេរិកក្នុង១ឆ្នំានាឆ្នាំ២០២០ សំដៅជួយឲ្យប្រទេសកំពុង អភិវឌ្ឍន៌ត្រៀមរៀបចំទប់ទល់នឹងផលវិបាកនៃដំណើការបំរែបំរួល អាកាស ធាតុ៕