VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រារព្ធឡើងនៅប្រទេសថៃ។
14/08/2013 08:42
VOV-នាថ្ងៃទី១៤សីហា​សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​បាន​ប្រារព្ធ​ឡើងនៅទីក្រុង Hua Hin ​ថៃ។
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រារព្ធឡើងនៅប្រទេសថៃ។
សន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណៈប្រតិភូក៏ដូចជាកិច្ចប្រជុំ SOM (vov.vn)         VOV-នាថ្ងៃទី១៤សីហា​សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​បាន​ ប្រារព្ធ​ឡើងនៅទីក្រុង Hua Hin ខេត្ត Prachuap Khiri Khan ចម្ងាយពីទីក្រុង​បាងកក​ ថៃជិត​២៥០​គីឡូម៉ែត្រខាងត្បូង។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន​ចូលរួមសន្និសីទនេះ។ មុននោះក្នុងក្របខ័ណ្ឌសន្និសីទ នាថ្ងៃទី​១៣សីហា បាន​ប្រព្រឹត្ត​ទៅ​ការជួបមុខសម្ងាត់រវាងបណ្ដាប្រធានគណៈ​ប្រតិភូ​មន្ត្រី​ជាន់ខ្ពស់ (SOM) បណ្ដា​ប្រទេស​អាស៊ាននិងកិច្ចប្រជុំ SOM សំដៅត្រៀមរៀបចំឲ្យ​កិច្ចប្រជុំ រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន។ នៅសន្និសីទកាសែតនាយប់ថ្ងៃទី១៣សីហា​អំពី លទ្ធផលនៃ​កិច្ច​ប្រជុំ​ប្រធានគណៈប្រតិភូក៏ដូចជាកិច្ចប្រជុំ SOM បណ្ដា​​ប្រទេស អាស៊ាន លេខា​អចិន្ត្រៃយ៍​​ក្រសួង​ការបរទេសថៃ Sihasak Phuangketkeow បានឲ្យដឹង ថា៖           “បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងប្រជុំដើម្បីពិភាគ្សាអំពីបញ្ហាមួយចំនួន ដែលអាស៊ាននឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននៅទីក្រុង​ ប៉េកាំង​ចាប់​ពីថ្ងៃទី២៨ដល់៣០សីហា បញ្ហាមួយចំនួនផ្សេងទៀតដូចជាការកសាង​ អាស៊ាន​ក្លាយ​ទៅជាប្លុករឹងមាំជាងទៀត។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីការបរទេស​ អាស៊ាននឹង​ពិភាគ្សា​អំពីការកសាងទស្សនវិស័យអាស៊ានក្រោយពេលបានបង្កើត​ សហគមន៍អាស៊ាន​នាឆ្នាំ២០១៥៕”