|
មានតំណាងជាង ៦ ពាន់នាក់មកពីប្រទេសចំនួន ៧០ បានចូលរួម និងពិភាក្សាអំពីស្ថានភាពជាក់ស្ដែង និន្នាការ និងដំណោះស្រាយធានាសន្តិសុខថាមពលសកល និងអភិវឌ្ឍន៍ថាមពលដោយចីរភាព។
អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងនូវសារៈសំខាន់របស់រុស្ស៊ីនៅលើទីផ្សារថាមពលសកល គឺប្រទេសមហាអំណាចថាមពលឈានមុខគេនៅលើពិភពលោក និងនាំមុខគេក្នុងការធ្វើអាជីវកម្ម និងនាំចេញប្រេង ឧស្ម័នក៏ដូចជាការផលិតអគ្គិសនីនិងធ្យូងថ្ម។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីក៏ជាប្រទេសដែលមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយក៏នឹងរួមជាមួយបណ្ដាប្រទេសដទៃ កសាងលំហថាមពលរួម និងថាមពលរួមសម្រាប់សកលលោកនាពេលអានាគត៕








