VOV WorldVOV World
សប្ដាហ៍វប្បធម៍កីឡាទេសចរណ៍ឆ្នាំទេសចរណ៍ជាតិដំបន់វាលទំនាបទន្លេ Hong
08/05/2013 09:33
VOV-មានប្រធានបទចំនួន២០ក្នុង Carnaval វិថី ការ បាញ់កាំជ្រួចផ្កាចំនួន២លើក កម្មវិធីសិល្បៈដោយមានការ ចូលរួមរបស់បណ្ដាសិល្បករជួរមុខក្នុងប្រទេសនិងក្រុម​ សិល្បអន្តរជាតិជាច្រើន ជាបណ្ដាចំណុចគួរឲ្យទាក់ទាញ ក្នុងសប្ដាហ៍វប្បធម៍​កីឡា​ទេសចរណ៍និងពិធីបុណ្យផ្កាក្ងោរ លើកទី២នៅទីក្រុងHai Phong។
សប្ដាហ៍វប្បធម៍កីឡាទេសចរណ៍ឆ្នាំទេសចរណ៍ជាតិដំបន់វាលទំនាបទន្លេ Hong
ពិធីបុណ្យផ្កាក្ងោរលើកទី១នៅទីក្រុង Hai Phong។ (vov.vn)         VOV-មានប្រធានបទចំនួន២០ក្នុង Carnaval វិថី ការបាញ់កាំជ្រួចផ្កាចំនួន២ លើក កម្មវិធីសិល្បៈដោយមានការចូលរួមរបស់បណ្ដាសិល្បករជួរមុខក្នុង ប្រទេសនិងក្រុម​សិល្បអន្តរជាតិជាច្រើន ជាបណ្ដាចំណុចគួរឲ្យទាក់ទាញក្នុង សប្ដាហ៍វប្បធម៍​កីឡា​ទេសចរណ៍និងពិធីបុណ្យផ្កាក្ងោរលើកទី២នៅទីក្រុងHai Phong។ លោក Le Khac Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា សប្ដាហ៍​វប្បធម៍កីឡាទេសចរណ៍ Hai Phong នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃ​ទី​១៨ឧសភានិងពិធីបុណ្យផ្កាក្ងោរលើកទី២បានប្រព្រឹត្ត ទៅនាថ្ងៃទី១១ឧសភាឆ្នាំ២០១៣។ ក្រៅពីការចូលរួមរបស់បណ្ដាក្រុមសិល្បៈ ក្នុងប្រទេស ក្រុមសិល្បៈចំនួន៨​របស់បណ្ដាប្រទេសដូចជា ឡាវ ជប៉ុន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង បានចូលរួម Carnaval និងសម្ដែងក្នុងសប្ដាហ៍វប្បធម៍នេះ។ បណ្ដាព្រឹត្តិការណ៍ក្នុងសប្ដាហ៍វប្បធម៍​កីឡា​ទេសចរណ៍សុទ្ធតែបានប្រមូលផ្ដុំ ទៅក្នុងប្រធានបទ “អរិយ្យធម៍ទន្លេ Hong” ជាមួយរូបភាពដ៏វិសេសរបស់ខេត្ត ក្រុងចំនួន១១ ពីម្ហូបអាហារវប្បធម៍​បេតិកភ័ណ្ឌ​អរិយ្យធម៍ស្រូវទឹក៕