VOV WorldVOV World
ស្ថានភាពបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាន
10/05/2013 09:20
(VOVworld) – នាថ្ងៃទី ១០ ឧសភា អ្នកបោះឆ្នោតនៅខេត្តចំនួន ៤ នៅប៉ាគីស្ថាន ចាប់ផ្តើមចូលរួមការបោះឆ្នោតរដ្ឋសភាលើកទី ១៤ របស់ប្រទេសនេះ។
ស្ថានភាពបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាន
(VOVworld) – នាថ្ងៃទី ១០ ឧសភា អ្នកបោះឆ្នោតនៅខេត្តចំនួន ៤ នៅប៉ាគីស្ថាន ចាប់ផ្តើមចូលរួមការបោះឆ្នោតរដ្ឋសភាលើកទី ១៤ របស់ប្រទេសនេះ។ នេះគឺជា ការបោះឆ្នោតប្រវិត្តសាស្ត្រនៅប៉ាគីស្ថាន ដោយសារ នេះគឺជាលើកដំបូងប្រទេស អាស៊ីខាងត្បូងនេះមានរដ្ឋាភិបាលស៊ីវិលកាន់អំណាច។ ប៉ុន្តែ បណ្ដាសកម្មភាព អំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យស្ថានភាពបោះឆ្នោតពោ ពេញទៅដោយបរិយាកាសខ្មៅងងឹត។ នាថ្ងៃទី ៩ ឧសភា កូនប្រុសរបស់អតីត នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​ Raza Gilani ត្រូវបានជនប្រដាប់អាវុធចាប់ធ្វើជា ចំណាប់ខ្មាំង នៅទីក្រុង Multan ភាគកណ្ដាលប៉ាគីស្ថាន។ អតីតនាយករដ្ឋមន្ត្រី Gilani បានចោទប្រកាន់បណ្ដាគូបក្ខដិបក្ខនយោបាយដែលបានឈរនៅខាង ក្រោយការចាប់ចំណាប់ខ្មាំងនេះ។ ប៉ុន្តែ លោក Gilani ក៏បានអំពាវនាវឲ្យប្រជាជន ប្រទេសនេះបន្តទៅបោះឆ្នោតតទៅទៀត។ គិតតាំងពីយុទ្ធនាការឃោសនាបោះ ឆ្នោតចាប់ផ្តើម ពីថ្ងៃទី ១១ មេសា បានមានមនុស្សចំនួន ១១០ នាក់ត្រូវស្លាប់និង ៤០០​ នាក់ទៀតរងរបួស ក្នុងការវាយប្រហារនានាតម្រង់ទៅលើបេក្ខជននិង បណ្ដាទីស្នាក់ការគណៈបក្សនយោបាយ៕