ស្វែងរកដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការវិនិយោគសាធារណៈឆ្នាំ២០២២នៅតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long
16/09/2021 08:14
(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងផែនការនិងវិនិយោគ វៀតណាមបានរៀបចំ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងការវិនិ យោគសាធារណៈឆ្នាំ២០២២នៅតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Bnews/VNA) បណ្ដាខេត្ត ក្រុងនៃតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long មានទីតាំង តួនាទីដ៏សំខាន់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដោយរួមវិភាគទានដ៏ធំធេងទៅក្នុងកំណើន ចំណូលថវិកា និងទំហំនាំចេញនាំចូលនៃ ប្រទេសទាំងមូល។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមឥទ្ធិពលធ្ងន់ធ្ងរដោយការឆ្លង រាលដាលនៃជម្ងឺកូវីដ ១៩ និងការរក្សាគម្លាតសង្គមរយៈពេលវែង បានបង្កឡើងការ លំបាកជាច្រើនទៅលើប្រតិបត្តិការផលិតកម្មអាជីវកម្មនិងជីវភាពប្រជាជន ជាពិសេស ក្នុងវិស័យកសិកម្ម សេវាកម្មនៃតំបន់ Nam Bo ខាងកើតនិងវិស័យកសិកម្មនៃតំបន់ ដីសណ្ដទន្លេ Cuu Long។ នាពេលខាងមុខ ក្រសួងផែនការនិងវិនិយោគនឹងសហការជាមួយតំបន់ទាំងពីរ នេះ កសាងវិធានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានសមស្របនឹងលក្ខណៈ ស្ថានភាព នៃតំបន់នីមួយៗ។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Duy Dong បានសង្កត់ធ្ងន់ថា៖
Related






