ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli
18/07/2015 09:12
(VOVworld) – នាសៀលថ្ងៃទី ១៧ កក្កដា ក្នុងជំនួប សន្ទនាជាមួយគណៈប្រតិភូ ជាន់ខ្ពស់បក្សកម្មុយ និស្តចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Zhang Gaoli ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាមនេះ អគ្គលេខាបក្ស កម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់លោក Zhang Gaoli

ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli (Image: VOV) (VOVworld) – នាសៀលថ្ងៃទី ១៧ កក្កដា ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ ជាន់ខ្ពស់បក្សកម្មុយនិស្តចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Zhang Gaoli ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនេះ អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់លោក Zhang Gaoli ហើយមានគោលបំណងថា៖ ភាគីទាំង ២ អនុវត្តយ៉ាងម៉ឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ បក្សទាំង ២ បង្កើនការជួបប្រាស្រ័យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ គ្រប់ វិស័យដោះស្រាយជាជំហានៗបណ្ដាបញ្ហានៅសេសសល់ដើម្បីផលប្រយោជន៍ របស់ប្រជាពលរដ្ឋវៀតណាម-ចិននិងដើម្បីសន្តិសភាពស្ថិរភាពក្នុងតំបន់។ នាថ្ងៃដដែលប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានជួប សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli ផងដែរ។ នាព្រឹកថ្ងៃទី ១៨ កក្កដា ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli បានជួបមុខ ជាមួយឥស្សរជនមិត្តភាពជាមួយចិននិងទស្សនាកាតាំងពិពណ៌រ “លោក ប្រធាន ហូជីមិញជាមួយទំនាក់ទំនងវៀតណាម-ចិន” នៅសារមន្ទីលោក ប្រធានហូជីមិញ នៅទីក្រុងហាណូយ៕
Related







