ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ
18/07/2015 09:03
(VOVworld)- នាថ្ងៃទី ១៧ កក្កដា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាន ដំណើរការសន្ទនាតាមទូរ ស័ព្ទជាលើកដំបូងក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។

ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ (Image: VNA) (VOVworld)- នាថ្ងៃទី ១៧ កក្កដា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាន ដំណើរ ការសន្ទនាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។ នាយក រដ្ឋមន្ត្រី Benjamin Netanyahu បានហៅទូរស័ព្ទឲ្យលោក Abbas ដើម្បីអបអរសាទរ បុណ្យ Eid al-Fitr បញ្ចប់ខែរ៉ាម៉ាដានរបស់ឥស្លាម។ ប្រធានាធិបតី Abbas អះអាង ថា៖ ការទទួលបានសន្តិភាពលើគ្រប់ជ្រុងជ្រោយ គឺជាប្រការដ៏សែនសំខាន់ ចំពោះអ៊ីស្រាអែលផងនិងប៉ាឡេស្ទីនផង។ លោកបាន សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល នៃប្រទេសទាំង ២ នឹងបន្តសហប្រតិបត្តិការសំដៅ ស្ថិរភាពស្ថានភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ លោក Netanyahu បានស្នើរឲ្យ ប្រធានាធិបតីប៉ាឡេស្ទីនជួយ ឧបត្ថម្ភធានាសាកសពរបស់យុវជនអ៊ីស្រាអែលចំនួន ៣ រូបវិលត្រឡប់មក ប្រទេសវិញប្រកបដោយសុវត្ថភាព៕
Related







