ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
18/07/2015 09:01
(VOV)_នាថ្ងៃទី១៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong (VOV)_នាថ្ងៃទី១៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoong sing Thamavong ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឡាវជា២ប្រទេស មានទំនាក់ ទំនងមិត្តភាព សាមគ្គីភាពពិសេស បក្ស រដ្ឋនិងបណ្ដាតំបន់ អង្គភាពអាជីវកម្មវៀត ណាម ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភ និងសហប្រតិបត្តិការជាមួយឡាវ ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។ មុននោះ ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៧ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong បានអះអាងថា៖នាពេលខាងមុខនេះ ភាគីទាំងពីរនឹងប្រ មូលផ្តុំ អនុវត្តដោយប្រសិទ្ធិភាពរាល់កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម និងឡាវ ជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ក្នុងរយៈពេល៦ខែចុង ឆ្នាំ ២០១៥ ខំប្រឹងប្រែងទទួលបាន២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥។ ភាកីទាំងពីរក៏បានជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ព្រំដែន អប់រំ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស…លៗ៕
Related







