VOV WorldVOV World
ថ្ងៃទី ៥ ជាប់ៗគ្នា វៀតណាមគ្មានអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍
07/09/2020 08:44
(VOVWORLD) - ចាប់ពីម៉ោង ១៨ ល្ងាចថ្ងៃទី ៦ ខែកញ្ញា ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ៧ ខែកញ្ញា វៀតណាមគ្មានអ្នកឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ឡើយ។
ថ្ងៃទី ៥ ជាប់ៗគ្នា វៀតណាមគ្មានអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍
តាមនោះ  ប្រទេសវៀតណាមបានឈានចូលថ្ងៃទី ៥ ជាប់ៗគ្នា ដោយគ្មានអ្នកឆ្លងថ្មីកូវីដ ១៩  នៅក្នុងសហ គមន៍ ចាប់តាំងពីការរកឃើញអ្នកជំងឺមានលេខរៀង ១.០៤៥ នៅខេត្ត Hai Duong កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងមក។ រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺកូវីដ ១៩ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម នៅតែមានចំនួន ១,០៤៩ នាក់ដដែល។ ដល់ពេលនេះ វៀតណាមក៏បានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ជិត ៨១៥ នាក់ហើយករណីស្លាប់គឺចំនួន ៣៥ នាក់៕