VOV WorldVOV World
តម្លៃប្រេងនៅទីផ្សារពិភពលោកបន្តកើនឡើង
07/05/2015 10:38
(VOVworld)-បរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំងផ្ទុកបំរុង យុទ្ធសាស្រ្តរបស់អាមេរិក​មានការថយចុះជាលើក ដំបូងនារយៈ៤ខែកន្លងទៅ
តម្លៃប្រេងនៅទីផ្សារពិភពលោកបន្តកើនឡើង
រូបថតៈ អ៊ីនធើណែត (VOVworld)-បរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំងផ្ទុកបំរុងយុទ្ធសាស្រ្តរបស់អាមេរិក​មានការថយចុះជាលើកដំបូងនារយៈ៤ខែកន្លងទៅ ជាមូលហេតុធ្វើឲ្យតម្លៃ ប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកបន្តកើនដល់កម្រិតខ្ពស់បំផុតគិត តាំង​ពីដើមឆ្នាំ២០១៥។ តាមតួរលេខពីទីផ្សាផ្លាស់ប្តូរពាណិជ្ជកម្ម​ញ៉ូវយ៉កថា ក្នុងពេល​ជួញដូរចុងក្រោយនាថ្ងៃទី៦ឧសភា តម្លៃប្រេងឆៅរបស់អាមេរិកកើន ពី០,៥៣ ដុល្លារឡើងដល់៦០,៩៣ដុល្លារក្នុង១ធុង។ នេះជាតម្លៃខ្ពស់បំផុតតាំង ពីខែធ្នូឆ្នាំ ២០១៤មក។ នៅទីផ្សារទីក្រុងឡុង តម្លៃប្រេង Brent របស់ភាគខាង ជើងកើនដល់ ៦៧,៧៧ដុល្លារក្នុង១ធុង ក៏ជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ដោយហេតុនេះ តម្លៃប្រេងឆៅនៅអាមេរិកកើន៥០%និងប្រេង Brent ក៏កើន៣០%៕  

More