ដំណាក់កាលបច្ចុប្បន្នគឺជារបត់សំខាន់នៃទំនាក់ទំនង EU - វៀតណាម
31/10/2013 08:07
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានសម្ព័ន្ធ ភាពសភាអឺរ៉ុប សមាជិកសភា លោក W.Langen ដែល ត្រូវបាននាំចេញក្នុងសន្និសីទការសែតនៅទីក្រុង ហាណូយ នាថ្ងៃទី ៣០ តុលា។

ប្រធានសម្ព័ន្ធភាពសភាអឺរ៉ុប សមាជិក សភា លោក W.Langen មានដំណើរទស្សនកិច្ចនៅវៀតណាម (Image: baodientu.chinhphu.vn) (VOVworld) – ដំណាក់កាលបច្ចុប្បន្នគឺជារបត់សំខាន់នៃទំនាក់ទំនង EU - វៀតណាម។ នេះគឺជាការអះអាងរបស់ប្រធានសម្ព័ន្ធភាពសភាអឺរ៉ុប សមាជិកសភា លោក W.Langen ដែលត្រូវបាននាំចេញក្នុងសន្និសីទការសែតនៅទីក្រុង ហាណូយ នាថ្ងៃទី ៣០ តុលា។ ថ្លែមតិនៅទីនេះ សមាជិកសភា W.Langen បានអបអរសារទចំពោះសមិទ្ធិដែលវៀតណាម ទទួលបានក្នុងរយៈពេលកន្លងមក ព្រមទាំង វាយតំលៃថា៖ EU គឺជាទីផ្សារនាំចេញធំបំផុត របស់វៀតណាម និង វៀតណាមគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់ EU ផងដែរ។ ទន្ទឹម នឹងនោះ លោក W.Langen ក៏មានក្តីសង្ឃឹមថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាង វៀតណាមនិង EU នឹងត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ។ ការជោគជ័យនេះនឹង រួមចំណែកអភវិឌ្ឍន៍សក្តានុភាពខាងសេដ្ឋកិច្ចពាណិជ្ជកកម្មនិងវិនិយោគទ្វេភាគី ឲ្យបានខ្លាំងក្លាថែមទៀត៕
Related
More




