ដំណើរក្រហម ២០១៥ ឆ្ពោះទៅ Ly Son
19/07/2015 08:21
(VOV)_ដំណើរក្រហម ២០១៥ ដោយមានសារ៖ តភ្ជាប់សាច់ឈាមវៀតណាម ត្រូវបានរៀបចំឡើងនាថ្ងៃទី១៧ និងទី១៨ កក្កដា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai

ដំណើរក្រហម ២០១៥ ឆ្ពោះទៅ Ly Son (VOV)_ដំណើរក្រហម ២០១៥ ដោយមានសារ៖ តភ្ជាប់សាច់ឈាមវៀតណាម ត្រូវបានរៀបចំឡើងនាថ្ងៃទី១៧ និងទី១៨ កក្កដា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ( ភាគកណ្ដាលវៀតណាម)។ នៅទីនេះ ក្រុមដំណើរក្រហម បានជួបប្រាស្រ័យ ពិនិត្យ និងជ្រើសរើសសមាជិកសម្ព័ន្ធសមាគមយុវជនស្ម័គ្រចិត្តចំនួន៣០នាក់ ចូល រួមក្នុងក្លិបធនាគារឈាមនៅលើកោះ។ ក្រៅពីបណ្ដាសមាជិកសម្ព័ន្ធសមាគមយុវជននេះ កម្មាភិបាល និងថ្នាក់ដឹកនាំជាច្រើន របស់ស្រុក Ly Son ក៏បានមកបរិច្ចាកឈាម ផងដែរ។ ក្នុងឱកាសនេះ បណ្ដាសមាជិកដំណើរក្រហម ២០១៥ ក៏បានប្រគល់ជូនអំ ណោយចំនួន២០ចំណែក សំរាប់បណ្ដាគ្រួសារគោលនយោបាយ មានស្ថានភាព លំបាក និងរៀបចំរាត្រី Gala នៅលើកោះ Ly Son ផងដែរ៕
Related






