តំបន់ភាគកណ្តាលវៀតណាមជំនះនូវផលវិបាកបណ្តាមកពីទឹកជំនន់ផងនិងទប់ទល់ជាមួយព្យុះ Molave ផង
26/10/2020 11:00
(VOVWORLD) - ដើម្បីទប់ទល់នឹងព្យុះ Molave ការិយាល័យអចិន្ត្រៃយ៍គណៈកម្មា ធិការមជ្ឈឹមដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយបានស្នើខេត្តនិងទីក្រុងនៅតាមឆ្នេរត្រូវ ធានាសុវត្ថិភាពដល់នាវានេសាទ ត្រៀមរៀបចំកម្លាំងដើម្បីការពារទ្រព្យសម្បត្តិ និងជួយប្រជាជនមានកន្លែងជ្រកផងដែរ។

ប្រជាជនបោសសំអាតផ្លូវថ្នល់ក្រោយខ្យល់ព្យុះទឹកជំនន់ យោងតាមស្ថិតិ របស់គណៈកម្មាធិ ការមជ្ឈឹមគ្រប់គ្រងការបង្ការ និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ ថា គិតដល់យប់ថ្ងៃទី ២៥ ខែតុលានេះ មានមនុស្ស នៅភាគកណ្តាលវៀត ណាមចំនួន ១៣០ នាក់ត្រូវស្លាប់ មនុស្សចំនួន ១៨ នាក់បាត់ខ្លួន បន្ទាប់ពីរយៈពេល ៣សប្តាហ៍កើតឡើងទឹកជំនន់ជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីទឹកជំនន់ស្រកអស់ មានផ្ទះសម្បែងរាប់ពាន់ខ្នង នៅតែរងការ លិចលង់និងខូចខាត ផលដំណាំរាប់ម៉ឺនហិកតាត្រូវបានបំផ្លាញខូចខាតយ៉ាងដំណំ។ ខេត្ត Quang Binh បានប្រមូលកម្លាំងអតិបរិមាទាំងយប់ទាំងថ្ងៃ ដើម្បីជំនះលើការបាក់ដីរាប់រយកន្លែង ជាពិសេសនៅតាមផ្លូវជាតិនានា ហើយឃុំជាច្រើនក្នុងខេត្តនៅតែផ្តាច់ទំនាក់ទំនងពីខាងក្រៅ។ ភ្លៀងធ្លាក់ខ្លាំងក៏បណ្តាលឱ្យការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅឯរោងចក្រវារីអគ្គិសនី Rao Trang ៣ ខេត្ត Thua Thien - Hue ត្រូវបានបញ្ឈប់ពីរសៀលថ្ងៃទី ២៥ ខែតុលា។ នៅកន្លែងកើតហេតុ នៅតែមានដីនិងថ្មរាប់រយម៉ែត្រគូប ដែលត្រូវការជីកគាស់ផងដែរ។ ដើម្បីទប់ទល់នឹងព្យុះ Molave ការិយាល័យអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយបានស្នើខេត្តនិងទីក្រុងនៅតាមឆ្នេរត្រូវ ធានាសុវត្ថិភាពដល់នាវានេសាទ ត្រៀមរៀបចំកម្លាំងដើម្បីការពារទ្រព្យសម្បត្តិ និងជួយប្រជាជនមានកន្លែងជ្រកផងដែរ៕
Related






