TPP បើកចេញឱកាសសហប្រតិបត្តិការសំរាប់វៀតណាមនិងអាមេរិក
03/12/2013 10:39
Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកលោក Michael Froman នាថ្ងៃទី២ធ្នូនៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មានបំណងវៀតណាមនិងអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកលោក Michael Froman (VOV) Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកលោក Michael Froman នាថ្ងៃទី២ធ្នូនៅ ទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មានបំណងវៀតណាម និងអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) មានសារសំខាន់ណាស់ចំពោះប្រទេសចូលរួមចំនួន១២និងចំពោះវៀតណាមវាមាន តួនាទីសំខាន់ជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកក៏ដូចជាដំបន់។ រីឯ ឯកអគ្គរដ្ឋទូតនិងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិក លោក Michael Froman បានអះអាងថា កិច្ចព្រមព្រៀងមានសារសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់អាមេរិក។ លោក Michael Froman បានជឿជាក់ថា ការប្តេជ្ញាចិត្តរបស់វៀតណាមនិងអាមេរិកក៏ដូចជាបណ្ដាប្រទេសចូលរួមការចរចារនឹង ជំរុញយ៉ាងលឿនជាងដំណើរការចរចារចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់នេះ៕
Related






