(VOVworld) - នាព្រឹកថ្ងៃទី២០ មិនា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៏មាននិងផ្សព្វ ផ្សាយវៀតណាមបានសហការជាមួយអនុគណៈកម្មាព័ត៏មានឃោសនា រៀបចំវគ្គ បំប៉នឃោសនាសំរាប់អ្នកយកសារព័ត៏មាននៃស្ថាប័នសារព័ត៏មាននានាក្នុងប្រទេស អំពីមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នឹង រៀបចំឡើងនៅហាណូយចាប់ពីថ្ងៃទី២៨ មិនា ដល់ទី១ មេសា។
ទិដ្ឋភាពនៃវគ្គបំប៉ននេះ

នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៏មាននិងផ្សព្វផ្សាយលោក Nguyen Thanh Hung បាន
សង្កត់ធ្ងន់ថា ដោយឈរលើលក្ខណៈពិសេសដោយឡែកនិងឧត្តមភាពរបស់
ប្រភេទសារព័ត៏មាននិមួយៗ បណ្ដាស្ថាប័នសារព័ត៏មានត្រូវម្ចាស់ការកសាងផែន
ការជូនព័ត៏មាននិងឃោសនាឲ្យសមស្រប បញ្ជូនព័ត៏មានទាន់ពេលវេលាអំពី IPU
១៣២។
“សកម្មភាពជូនព័ត៏មាននិងឃោសនា ត្រូវបានអនុវត្តជាបន្តបន្ទាប់នៅមុន ក្នុង
និង ក្រោយមហាសន្និបាត ជូនព័ត៏មានទាន់ពេលវេលា ត្រឹមត្រូវ និងគ្រប់គ្រាន់
អំពី ខ្លឹមសារសំខាន់នានានៃមហាសន្និបាត តាមនោះបង្ហាញពីតួនាទីម្ចាស់ការ
សកម្ម និងមានប្រសិទ្ធភាពរបស់រដ្ឋសភាវៀតណាមចូលក្នុងសកម្មភាព​IPU ក៏
ដូចជា តួនាទីរបស់ IPU ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរសភាផងដែរ។
តាមការ ឃោសនា ក៏បានឆ្លុះបញ្ចាំងទាន់ពេលវេលាអំពីគោលមាគ៌ាកិច្ចការ
បរទេស គោល នយោបាយសុខុមាលភាពសង្គមរបស់វៀតណាម”៕