តុលាការកាត់ក្តីខ្មែរក្រហមឈានដល់ដំណាក់កាលសម្រេច
17/10/2013 09:19
(VOVworld)-នាថ្ងៃទី១៦តុលា តុលាការកាត់ក្តីឧក្រិដ្ឋ កម្មខែ្មរក្រហមនៅកម្ពុជា (ECCC) បានចេញសេចក្តី ប្រកាសផ្តន្ទាទោសនិងការដោះសារមុននឹងចេញ សាលក្រមចំពោះអតីតមេដឹកនាំខ្មែរក្រហម

ជនជាប់ចោទនួនជាចំពោះមុខតុលាការនាថ្ងៃទី១៦តុលា (រូបថតៈ tienphong.vn) (VOVworld)-នាថ្ងៃទី១៦តុលា តុលាការកាត់ក្តីឧក្រិដ្ឋកម្មខែ្មរក្រហមនៅកម្ពុជា (ECCC) បានចេញសេចក្តីបប្រកាសផ្តន្ទាទោសនិងការដោះសារមុននឹងចេញ សាលក្រមចំពោះអតីតមេដឹកនាំខ្មែរក្រហមអំពីបទឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្ត។ ជនជាប់ចោទរួមមាន នួនជាមានអាយុៈ ៨៧ឆ្នាំ និងខៀវសំផន មាន អាយុៈ ៨២ឆ្នាំ ត្រូវបានចោទប្រកាន់អំពីបទឧក្រិដ្ឋសង្គ្រាម ឧក្រិដ្ឋកម្មប្រឆំាងមនុស្ស លោក និងឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្ត។ សម័យផ្តន្ទាទោសនិងដោះសារលើកចុងក្រោយគ្រោងនឹងបញ្ចប់នាថ្ងៃទី ៣១ តុលា ។ តាមគំរោងសាលក្រមចុងក្រោយអាចនឹងប្រកាសនាដើមឆ្នាំ២០១៤ ប៉ុន្តែ បណ្តាអ្នកឃ្លាំមើលកំពុងសម្តែងក្តីព្រួយប្រារម្មណ៌អំពីដំណើរវិវឌ្ឍន៌នៃបណ្តា សាវនាការក៏ដូចជាអាយុរបស់ជនជាប់ចោទទាំងអស់នេះ៕
Related






