![]() |
ថ្លែងមតិក្នុងជំនួបនេះ លោក Vuong Dinh Hue បានឱ្យដឹងថា Lotte ជាសម្ព័ន្ធក្រុមហ៊ុនមួយនៃប្រទេសកូរ៉េខាងត្បូង ដែល មានចំនួនក្រុមហ៊ុនកូនធំបំផុតនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមគាំទ្រក្រុម ហ៊ុន Lotte អភិវឌ្ឍអាជីវកម្ម មុខរបរ និងវិស័យដែលជាប្រៀបខ្លាំងរបស់ក្រុមហ៊ុន ក្នុងនោះបន្តពង្រីកការវិនិយោគលើហិរញ្ញវត្ថុសំរាប់ការទូទាត់។ លោក Vuong Dinh Hue ក៏បានអះអាងថារដ្ឋាភិបាលវៀតណាម មានចំណាប់អារម្មណ៍យ៉ាង ខ្លាំង ចំពោះការអភិវឌ្ឍន៍ហិរញ្ញវត្ថុសំរាប់ការទូទាត់របស់អតិថិជន តាមរយៈ ការអនុវត្តបច្ចេកវិជ្ជា (Fintech Mobile Payment) ដែលរួមចំណែកអភិវឌ្ឍន៍ការ ទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់។ជាពិសេស យកចិត្តទុកដាក់លើការ ចែកចាយផលិតផល OCOP ដែលជាមុខទំនិញប្រចាំតំបន់ពិសេសមាន គុណភាពខ្ពស់ និងមានសុវត្ថិភាពអនាម័យចំណីអាហារនៃតំបន់មូលដ្ឋាននានា នៅវៀតណាមមកចូលក្នុងខ្សែសង្វាក់ចែកចាយរបស់ក្រុមហ៊ុនផងដែរ។
រីឯខ្លួនវិញ ប្រធាន Lotte Card បានបង្ហាញពីបទពិសោធន៍ដ៏យូរឆ្នាំក្នុងវិស័យ ហិរញ្ញវត្ថុនិងឥណទាន ហើយ Lotte Card មានគោលបំណងចង់ឲ្យ រួមវិភាគទាន បទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍរបស់វៀតណាមដែលពាក់ព័ន្ធនឹងការទូទាត់តាមរយៈកាត ទូរស័ព្ទជាដើម៕




