VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទៅបំពេញការងារនៅទីក្រុង Hai Phong
13/04/2015 10:33
(VOVworld) - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោក Nguyen Xuan Phuc ក៏បានទៅត្រួតពិនិត្យការងារ បង្ការប្រឆាំងការរត់ពន្ធ កែទម្រង់បែបបទរដ្ឋបាលនិង ជួបធ្វើការជាមួយថ្នាក់ដឹកនាំ ស្នូលនៃនាយកដ្ឋានគយ ទីក្រុង Hai Phong ផងដែរ៕
ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទៅបំពេញការងារនៅទីក្រុង Hai Phong
(VOVworld) - ខ័ណ្ឌ Ngo Quyen បន្តជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាលដោយ ឈរលើស្មារតីផ្ទៀងស្ដាប់ ការពារអត្ថប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជននិងអង្គភាព អាជីវកម្ម សំដៅបង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ងាយស្រួល រួមចំណែកជំរុញ សកម្មភាពធ្វើអាជីវកម្ម ផលិតកម្ម។នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តី  វៀតណាមលោក Nguyen Xuan Phuc នាពេលចុះត្រួតពិនិត្យការងារបង្ការប្រឆាំងបទ ល្មើសនិងកែទម្រង់បែបបទរដ្ឋបាលនៅខ័ណ្ឌ Ngo Quyen ទីក្រុង Hai Phong ភាគខាង ជើងវៀតណាម នាព្រឹកថ្ងៃទី១៣ មេសា។ លោក Nguyen Xuan Phuc ត្រួតពិនិត្យដំណើរការកំណែទម្រង់់រដ្ឋបាល នៅនាយកដ្ឋានគយសាខាទីក្រុង Hai Phong (រូបថត៖VGP) ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោក Nguyen Xuan Phuc ក៏បានទៅត្រួត ពិនិត្យការងារ បង្ការប្រឆាំងការរត់ពន្ធ កែទម្រង់បែបបទរដ្ឋបាលនិងជួបធ្វើការជា មួយថ្នាក់ដឹកនាំ ស្នូលនៃនាយកដ្ឋានគយទីក្រុង Hai Phong ផងដែរ៕