VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល
10/03/2017 10:34
(VOV)_នាថ្ងៃទី៩មិនា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោកPham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល (VOV)_នាថ្ងៃទី៩មិនា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោកPham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួងពា ណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali  មក​សម្ដែង​ការគួរសម​ ក្នុងឱកាស មកវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់អង្គការសហ​ប្រជាជាតិតំបន់ អាស៊ី-អឺរ៉ុប ស្ដី អំពីការបង្កលក្ខណះងាយស្រួលក្នុងការ​ដឹកជញ្ជូនឆ្លងកាត់​ ពាណិជ្ជកម្ម និងអនុវត្តរបៀបវារះ ២០៣០ ដើម្បីអភិវឌ្ឍន៍ចីរភាព (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មិនាឆ្នាំ២០១៧  នៅទីក្រុងហាណូយ)។ នៅក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើអោយភា គីទាំងពីរត្រូវជំរុញថែមទៀតកិច្ចសហប្រតិបត្តិ​ការ​ក្នុងវិស័យដែលភាគីទាំងពីរមាន សក្ដានុភាព។ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយនេប៉ាល់បង្កលក្ខណះងាយស្រួលសំ រាប់សហគ្រាសវៀតណាម ស្វែងរកឱកាស​វិនិយោគនៅនេប៉ាល់ ក្នុងវិស័យថាមពល  ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍។           រីឯ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali បាន​ អោយដឹងថា៖នេប៉ាល គោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាពជា មួយ​វៀតណាម ហើយមានគោលបំណងថា៖ភាគីទាំងពីរ​សកម្មផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការនានា៕