VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតបង្កាប្រឆាំង HIV/AIDS សកលលោកអាមេរិក។
08/05/2013 09:50
VOV-នារសៀលថ្ងៃទី៧ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងជាប្រធានគណៈកម្មាធិការជាតិបង្កាប្រឆាំងHIV/AIDSគ្រឿង​ញៀន​និងពេស្យាចារ្សបានទទួលជួបសន្ទានជាមួយលោក Eric Goosby ឯកអគ្គរដ្ឋទូត​បង្កា​ប្រឆាំង HIV/AIDS សកលលោកអាមេរិក។
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតបង្កាប្រឆាំង HIV/AIDS សកលលោកអាមេរិក។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទានជាមួយលោក Eric Goosby ឯកអគ្គរដ្ឋទូតបង្កាប្រឆាំង HIV/AIDS សកលលោកអាមេរិក។ (baria-vungtau.gov.vn)         VOV-នារសៀលថ្ងៃទី៧ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងជាប្រធានគណៈកម្មាធិការជាតិបង្កាប្រឆាំងHIV/AIDSគ្រឿង​ញៀន​និងពេស្យាចារ្សបានទទួលជួបសន្ទានជាមួយលោក Eric Goosby ឯកអគ្គរដ្ឋទូត​ បង្កា​ប្រឆាំង HIV/AIDS សកលលោកអាមេរិក។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមបានអនុម័តលើយុទ្ធសាស្ត្រជាតិអំពីបង្កាប្រឆាំង HIV ដល់ឆ្នាំ២០២០ ពង្រឹងរៀបចំគណៈកម្មាធិការជាតិអំពីបង្កាប្រឆាំង HIV/AIDS និងប្រមូលផ្ដុំទៅលើការងារព្យាបាលជំងឺប្រចាំកាយសំរាប់បណ្ដាដំបន់សំខាន់។ ដើម្បីរក្សាលទ្ធផលដែលទទួលបានយ៉ាងស្ថិរភាព ឧបនាយករដ្ឋមន្ត្រីបានស្នើរ ភាគី​អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមអំពីថ្នាំនិងអ្នកជំនាញការបច្ចេកទេស។ ឯកអគ្គរដ្ឋទូត Eric Goosby បានអះអាងថា​នឹងធ្វើអស់ពីកំលាំងកាយចិត្តជួយ​ឧបត្ថម្ភ​វៀតណាមទន្ទឹមនឹងនោះចង់ឲ្យវៀតណាមបន្តខំប្រឹងប្រែងសំរេច​យុទ្ធសាស្ត្រ​ជាតិ បង្កាប្រឆាំង HIV/AIDS។         នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបលោក Tsuno Motonori ប្រធានដំណាងស្ថាប័នសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំ​នៅ​ វៀតណាម ក្នុងឱកាសបញ្ចប់អាណាត្តិបេសកកម្ម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជឿជាក់ថា ជាមួយការឯកភាពនិងស្រុះចិត្តគំនិតខ្ពស់របស់ថ្នាក់​ដឹកនាំ​និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ជប៉ុនបន្តកើនឡើង​និង​អភិវឌ្ឍន៍លើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរជប៉ុន​បន្តរក្សានិងបង្កើនប្រភពជំនួយអភិវឌ្ឍន៍ ODA សំរាប់វៀតណាមនៅកំរិត​ខ្ពស់​សហប្រតិបត្តិការអនុវត្តបណ្ដាគំរោងការមានទ្រង់ទ្រាយធំ ពិសេសគឺអំពី​ហេដ្ឋា រចនា​សម្ព័ន្ធនិងថាមពល៕