វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអាមេរិកនិងវៀតណាមក្នុង គ្រាលំបាកបំផុតនៃជម្ងឺកូវីដ ១៩
16/09/2021 08:19
(VOVWORLD) - ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ប្រជាជនវៀតណាមក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc។ (រូបថត៖ VOV) ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ទើបបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ កញ្ញា) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ភ្ញៀវកិត្តិយសជិត២០០នាក់ មកពីអាជ្ញាធរ រដ្ឋសភា អង្គទូត សហគ្រាស អ្នកប្រាជ្ញា អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនវៀត ណាមនៅអាមេរិក។ ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ប្រជាជនវៀតណាមក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុង ការងារកិច្ចការបរទេសរបស់វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត ហើយអះអាងថា រាល់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់រវាងវៀតណាមនិង អាមេរិក នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-អាមេរិក ព្រមទាំងរួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕
Related






