VOV WorldVOV World
វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៤
08/04/2014 06:58
(VOVworld) – នាថ្ងៃទី ៨ មេសា បណ្ដាសកម្មភាពក្នុង ក្របខ័ណ្ឌវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៤ (Boao Forum for Asia) បានចាប់ផ្តើមនៅខេត្ត Hainan ចិន។
វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៤
បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៤ (Boao Forum for Asia) (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៨ មេសា បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌវេទិកាទ្វីបអាស៊ី  Boao ឆ្នាំ ២០១៤ (Boao Forum for Asia) បានចាប់ផ្តើមនៅខេត្ត Hainan ចិន។សន្និសីទនិងការសន្ទនារាប់សិបលើកត្រូវបានរៀបចំឡើង មុនពេល ពិធីបើកជា ផ្លូវការវេទិការពោលខាងលើដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១១ មេសា ដូចជា៖ ការសន្ទនាយថាទស្សនៅទ្វីបអាស៊ីឆ្នាំ ២០១៤ វេទិការតុមូលរបស់យុវជនអាស៊ី ជាដើម។ ប្រធានបទនៃវេទិកា Boao ឆ្នាំ ២០១៤ គឺ ៖ “អនាគតរបស់ទ្វីបអាស៊ី៖ ការស្វែងរកនិងរំដោះកំលាំងចលករអភិវឌ្ឍន៍ថ្មី”។ នាយករដ្ឋមន្ត្រីចិន លោក  Li Keqiang រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសចំនួន ១០ ក្នុងនោះ មានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចូលរួមវេទិការ នេះ។ តំណាងគ្រប់រូបនឹងប្រមូលផ្តុំពិភាក្សាអំពីខ្លឹមសារចំនួន ៣ គឺ៖ កំណែ ទម្រង់ ការច្នៃប្រឌិតនិងការអភិវឌ្ឍន៍ចីរភាព៕

More