VOV WorldVOV World
វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១ បានបញ្ចប់ប្រកបដោយជោគជ័យ
31/01/2013 08:18
(VOVworld) – នាថ្ងៃទី ៣០ មករា វេទិការអន្តរសភាអាស៊ី -ប៉ាស៊ីហ្វិកលើកទី ២១ (APPF-21) បានបញ្ចប់ប្រកបដោយ ជោគជ័យ នៅទីក្រុង Vladivostok (រុស្ស៊ី)។
វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១ បានបញ្ចប់ប្រកបដោយជោគជ័យ
(VOVworld) – នាថ្ងៃទី ៣០ មករា វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១ (APPF-21) បានបញ្ចប់ប្រកបដោយជោគជ័យ នៅទីក្រុង Vladivostok (រុស្ស៊ី)។ ក្នុង វេទិការ APPF -​ 21 លើកនេះ សេចក្តីសម្រេចចិត្តរួមមានឯកសារចំនួន ១៤ និង សេចក្តីថ្លែងការរួមត្រូវបានអនុម័ត។ ម៉ិចស៊ិកបានទទួលតំណែងជា ប្រធានប្តូរវន APPF អាណត្តិឆ្នាំ ២០១៣ -​​ ២០១៤។ ថ្លែងមតិក្នុងសន្និសីទការ សែតបន្ទាប់ពីវេទិការ ប្រធាន APPF-​21 និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា៖ ការរៀបចំព្រឹត្តិការធំៗចំនួន ២ ជាបន្តបន្ទាប់ គឺ វេទិការសហប្រតិប ត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC-2012) និង APPF-​21 បាននាំមកឱកាសធំធង សំដៅអភិវឌ្ឍន៍ឋានៈនិងតួនាទី របស់រុស្ស៊ីក្នុងតំបន់និងលើសកលលក។ គណៈប្រតិភូ វៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានចូល រួមវេទិកានិង នាំចេញការផ្តើមគំនិតថ្មីក្នុងសកម្មភាពនិតិបញ្ញត្តិយន្តការសហការរវាង សភានៃ បណ្ដាប្រទេស APPF នាពេលខាងមុខ។ ក្រៅពីនោះ គណៈប្រតិភូវៀតណាម នៅ មានសកម្មភាពជាច្រើនផ្សេងៗទៀត៕ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានចូលរួមវេទិកា។ (Image: Internet)