Venezuela បានចេញបញ្ជាបណ្តេញចំពោះអ្នកការទូតអាមេរិកចំនួន ៣ រូប
01/10/2013 09:15
(VOVworld) – អ្នកការទូតរបស់ស្ថានទូតអាមេរិកប្រចាំ នៅ Venezuela ចំនួន ៣ រូប ក្នុងនោះមានភារៈធារី បណ្តោះអាសណ្តអាមេរិកត្រូវបានប្រធានាធិបតី ប្រទេសនេះ លោក Nicolas Maduro បានចេញបញ្ជា បណ្តេញចេញពីរដ្ឋធានី Caracas

ប្រធានាធិបតី Venezuela លោក Nicolas Maduro (Image: Vietnam+) (VOVworld) – អ្នកការទូតរបស់ស្ថានទូតអាមេរិកប្រចាំនៅ Venezuela ចំនួន ៣ រូប ក្នុងនោះមានភារៈធារីបណ្តោះអាសណ្តអាមេរិកត្រូវបានប្រធានាធិបតីប្រទេសនេះ លោក Nicolas Maduro បានចេញបញ្ជាបណ្តេញចេញពីរដ្ឋធានី Caracas ក្នុងបទ បំផ្លិចបំផ្លាញនិងបង្កអស្ថិរភាពនៅប្រទេសអាមេរិកឡាទិននេះ។ ថ្លែងមតិ ក្នុងពិធី មីទ្ទីញនៅរដ្ឋ Falcon ថ្នាក់ដឹកនាំ Venezuela បានអះអាងថា៖ មានភ័ស្តុតាងអំពីកិច្ច ប្រជុំរវាងអ្នកការទូតអាមេរិកជាមួយបណ្ដាមុខសញ្ញាជ្រុល និយមនៅ Venezuela សំដៅរៀបចំផែនការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចនិង ប្រព័ន្ធអគ្គិសនីយ៍នៅប្រទេស នេះ។ លោក Maduro បានសង្កត់ធ្ងន់ទៀតថា៖ លោកនឹងទទួលខុសត្រូវចំពោះការ បណ្តេញចេញពោលខាងលើ ក៏ដូចជា រាល់ សកម្មភាពដែលនឹងត្រូវបាននាំចេញ នាពេលខាងមុខនេះ សំដៅការពារសេចក្តី ថ្លៃថ្នូរនិងសុខសាន្តត្រាណរបស់ប្រជា ជន Venezuela៕
Related






