VOV WorldVOV World
វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន
05/11/2016 08:38
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយអគ្គទីប្រឹក្សាជប៉ុនប្រចាំនៅវៀតណាម លោក Nagai Katsuro ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥វិច្ឆិកា នាយករដ្ឋមន្ត្រី​ លោក​ Nguyen Xuan Phuc វាយតំលៃខ្ពស់តួនាទីរបស់លោក Nagai Katsuro ក្នុង​ការជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុន
វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន           (VOV)_នៅក្នុងជំនួបសន្ទនាជាមួយអគ្គទីប្រឹក្សាជប៉ុនប្រចាំនៅវៀតណាម  លោក Nagai Katsuro ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥វិច្ឆិកា នាយករដ្ឋមន្ត្រី​ លោក​ Nguyen  Xuan Phuc វាយតំលៃខ្ពស់តួនាទីរបស់លោក Nagai Katsuro ក្នុង​ការជំរុញ​ទំនាក់ទំនង សហប្រតិបត្តិការវៀតណាម-ជប៉ុន ហើយមានគោលបំណង​ថា៖ក្នុងតួនាទីរបស់ខ្លួន  លោកបន្តរួមវិភាគទានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះមុខ ស្ថានទូត ជប៉ុនរួមសហការជិតស្និទ្ធិជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីត្រៀមរៀបចំព្រះ មហាក្សត្រនិងព្រះមហាក្សត្រី យាងមកបំពេញ​ទស្សន​កិច្ច​នៅវៀតណាម ប្រកបដោយ ជោគជ័យ តាមនោះរួមចំណែកជំរុញទំ​នាក់ទំនងរវាង​ប្រទេស​ទាំងពីរ។ ក្នុងោកាសនេះ ដែរ នាយករដ្ឋមន្ត្រីក៏បានស្នើ​អោយភាគីជប៉ុនបង្ក​លក្ខណះ និងលើកទឹកចិត្តសហ គ្រាសជប៉ុន ជំរុញការវិនិយោគនៅវៀតណាម នាំជប៉ុនក្លាយទៅវិនិយោគិនធំជួរមុខ នៅវៀតណាម។           រីឯ អគ្គទីប្រឹក្សាលោក Nagai Katsuro បានអះអាងថានឹងខំប្រឹងប្រែងអស់ពី​ កម្លាំង​កាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ពីរ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច និងអនុម័តអោយគំរោងការណ៍សហប្រតិបត្តិការ ជាក់ស្ដែង៕

More