វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
04/12/2013 06:38
(VOVworld) –ក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការមិត្តភាព វៀតណាម-កូរ៉េខាង ត្បូង ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ធ្នូ ពិធីចុះ ហេត្ថលេខាអនុសារណៈយោគយល់គ្នា ក្នុងការអនុវត្ត “កម្មវិធីសុភមង្គល” ពិធីសម្ពោធគំរោងការជួសជុលសា លាមធ្យមសិក្សាវិទ្យាជីវៈខេត្ត Quang Tri ។

វៀតណាម-កូរ៉េខាងបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ (Image: Vietnamplus) (VOVworld) –ក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ធ្នូ ពិធីចុះហេត្ថលេខាអនុសារណៈយោគយល់គ្នា ក្នុងការអនុវត្ត “កម្មវិធីសុភមង្គល” ពិធីសម្ពោធគំរោងការជួសជុលសាលាមធ្យមសិក្សាវិទ្យាជីវៈខេត្ត Quang Tri និងចាប់ផ្តើមកម្មវិធីជួយឧបត្ថម្ភជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ បានប្រព្រឹត្តទៅនៅខេត្ត Quang Tri (ភាគ កណ្ដាលវៀតណាម)។ អនុរដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Ho Xuan Son និងឯអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Jun Daejoo បានចូលរួម កម្មវិធីនេះ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេស Ho Xuan Son បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភជាក់ស្តែងនិងមានប្រសិទ្ធភាព របស់កូរ៉េខាងត្បូងចំពោះខេត្ត Quang Tri ហើយបានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះគឺជា គំរោងការណ៍ដែលពោរពេញទៅដោយចរិតលក្ខណៈមនុស្សធម៌និងជាសក្ខីភម្មដ៏ រស់រវើកនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងវៀតណាមនិងកូរ៉េ ខាងត្បូង។អនុរដ្ឋមន្ត្រីការបរទេសវៀតណាមក៏បានស្នើឲ្យកូរ៉េខាងត្បូងបន្តបើកទូលាយ បណ្ដាសកម្មវិធីដូច្នេះនា ពេលខាងមុខ៕
Related






