VOV WorldVOV World
វៀតណាម-មីយ៉ានម៉ាបង្កើនសហប្រតិបតិ្តការសន្តិសុខ
20/11/2013 08:37
(VOVworld)-ឈរលើស្មារតីសហប្រតិបតិ្តការដោយ សន្តិភាព ស្ថេរភាពនិងសន្តិសុខរបស់ប្រទេសទាំង២ ក្រសួងនគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ា ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ ក្នុងការងារ ថែរក្សាការពាសន្តិសុខជាតិដើម្បីទទួលបាន លទ្ធផលជាក់ស្ដែងជាច្រើនថែមទៀត។
វៀតណាម-មីយ៉ានម៉ាបង្កើនសហប្រតិបតិ្តការសន្តិសុខ
រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម លោក Tran Dai Quang (ខាងស្ដាំដៃ) និងអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ានម៉ា លោក​ Kyaw Kyaw Tun   (VOVworld)-នាថ្ងៃទី១៩ វិច្ឆិកា នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួង មហាផ្ទៃនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា ដឹកនាំដោយឧត្តមសេនីត្រី Kyaw Kyaw Tun​ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ានម៉ាដែលមកចូលរួមសន្និសីទជួបសន្ទនាសន្តិសុខ ថ្នាក់អនុរដ្ឋមន្រ្តីលើកទី១ រវាងក្រសួងនគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ា  រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម លោក​ Tran Dai Quang បានសង្កត់ធ្ងន់ថា ឈរលើ មូលដ្ឋានអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ក្នុងវិស័យបង្ការ  ប្រយុទ្ធប្រឆាំងបទល្មើស ក្រសួងនគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ា បានជំរុញកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យដូចជាបង្ការប្រយុទ្ធប្រឆាំងបទល្មើស ឆ្លងដែន ការពាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្តិភាពសង្គម។ឈរលើស្មារតីសហ ប្រតិបតិ្តការដោយសន្តិភាព ស្ថេរភាពនិងសន្តិសុខរបស់ប្រទេសទាំង២ក្រសួង នគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ាត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ក្នុងការងារ ថែរក្សាការពាសន្តិសុខជាតិដើម្បីទទួលបាន លទ្ធផលជាក់ស្ដែងជាច្រើនថែមទៀត៕