វៀតណាម-រុស្ស៊ីសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព
12/11/2013 12:04
(VOV)_នាថ្ងៃទី១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតនាម លោក Pham Vu Luan និងរដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី Livanov Dmitryi Victorovich បានមានជំនួបសន្ទនាជាមួយគ្នា។

(VOV)_នាថ្ងៃទី១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះ បណ្ដាលវៀតណាម លោក Pham Vu Luan និងរដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី Livanov Dmitryi Victorovich បានមានជំនួបសន្ទនាជាមួយគ្នា។ រដ្ឋមន្រ្តីក្រសួងអប់រំ និង បណ្ដុះបណ្ដាល Pham Vu Luan បានអោយដឹងថា៖ វៀតណាមមានគោលបំណង ទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួងអប់រំនិងវិទ្យាសាស្ត្រ និងបណ្ដា មូលដ្ឋានបណ្ដុះបណ្ដាលរបស់រុស្ស៊ីក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ការជួយឧបត្ថម្ភខាងបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍គ្រប់គ្រង់…។ល។ លោក Pham Vu Luan និងលោក Livanov Dmitryi Victorovich (Thu Hà/qdnd.vn) រីឯ រដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី Livanov Dmitryi Victorovich បាន អះអាងថា៖ ផ្នែកជំនាញនានាដែលភាគីវៀតណាមស្នើជួយឧបត្ថម្ភបណ្ដុះបណ្ដា នោះក៏គឺជាបណ្ដាផ្នែកដែលរុស្ស៊ីកំពុងលៃទុកអាទិភាពអភិវឌ្ឍន៍។ ដូច្នេះ ប្រទេស ទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការអំពីអប់រំយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍន៍ប្រភព ធនធានមនុស្ស៕
Related






