ទំនិញវៀតណាមត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍។ (រូបថត៖ Vietnam+) |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៣ មីនា នៅមជ្ឈមណ្ឌលពិព័រណ៍ Excel នៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពិព័រណ៍ White Label World ២០២២ បានទាក់ទាញ ការចូលរួមរបស់សហគ្រាសចំនួន ៥០០ អង្គភាព និងភ្ញៀវចំនួន ៧.០០០ នាក់ ដែល ជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមផ្សព្វផ្សាយផលិតផល ស្វែងរកដៃគូ អាជីវកម្ម និងឱកាសនាំចេញនៅក្នុងទីផ្សារចក្រភពអង់គ្លេសនិងអឺរ៉ុប។
ស្តង់ទំនិញវៀតណាមចូលរួមពិព័រណ៍ដោយមានផលិតផលសម្បូរបែបដូចជា កាហ្វេ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម របស់របរធ្វើពីឫស្សី ផ្តៅ ទំនិញសិប្បកម្មជាដើម ដែលបានទាក់ទាញអាជីវករនិងអ្នកទស្សនាជាច្រើន។ នៅពិព័រណ៌ពាណិជ្ជកម្មសកលនេះ សហគ្រាសវៀតណាម និងដៃគូអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្ត្រចំនួនបី ដែលមានតម្លៃសរុប ៣០០លានផោន៕







