VOV WorldVOV World
វៀតណាមចូលរួមការងារបង្កើនសុខុមាលភាពសង្គមក្នុងអាស៊ាន
14/04/2015 08:19
(VOVworld) - នេះគឺជាប្រធានបទនៃកិច្ចប្រជុំលើកទី២ របស់ក្រុមទំនាក់ទំនងដៃគូអំពីសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រ ដែលបានរៀបចំឡើងនាថ្ងៃ ទី១៣ មេសានៅ រដ្ឋធានីហាណូយនៃប្រទេសវៀត ណាម។
វៀតណាមចូលរួមការងារបង្កើនសុខុមាលភាពសង្គមក្នុងអាស៊ាន
(VOVworld) - បង្កើនសុខុមាលភាពសង្គមនៅក្នុងអាស៊ាននិងការចូលរួមរបស់វៀត ណាម នេះគឺជាប្រធានបទនៃកិច្ចប្រជុំលើកទី២របស់ក្រុមទំនាក់ទំនងដៃគូអំពីសុខុ មាលភាពសង្គមនិងកាត់បន្ថយភាពក្រីក្រ ដែលបានរៀបចំឡើងនាថ្ងៃទី១៣ មេសា នៅ រដ្ឋធានីហាណូយនៃប្រទេសវៀតណាម។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងកាលៈទេ សៈប្រទេសអាស៊ានទាំងឡាយកំពុងដំណើរការសុក្រិតក្របខ័ណ្ឌកម្មវិធីធ្វើសកម្ម ភាពអាស៊ានសំដៅអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការបង្កើនសុខុមាលភាព សង្គមដែលត្រូវបានអនុម័តនាឆ្នាំ២០១៣។ ថែទាំសុខភាពចំណាស់ ធានាសុខុមាលភាពសង្គម នៅកិច្ចប្រជុំនេះ បណ្ដាតំណាងបានឯកភាពថា គោលដៅរបស់ការងារសុខុមាល ភាព សង្គមគឺធានាប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាគុណភាពអប្បរមា ក្នុងជីវភាព រស់នៅរបស់ប្រជាជន បង្កលក្ខណៈទទួលបណ្ដាសេវ៉ាកម្មសង្គមជា សារវ័ន្តនិង ធានាការងារធ្វើដោយចីរភាព។និន្នាការថ្មី១អំពីសុខុមាលភាពសង្គម កំពុងកើតមាន ឡើងនិងអភិវឌ្ឍន៍លើពិភពលោក ប្រការនេះទាមទាក្រសួងការ ងារយុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមត្រូវមានកិច្ចសហការយ៉ាងស្អិតរមួត ថែមទៀតជាមួយដៃគូអន្តរ ជាតិនានា៕

More