VOV WorldVOV World
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី៧
08/05/2013 10:21
(VOV)_នាថ្ងៃទី ៧ ឧសភា នៅទីក្រុង Bandar Seri Begawan ប្រ៊ុយណេ​ បានប្រព្រឹត្តទៅ​ សន្និសីទរដ្ឋមន្ត្រី​ការពារ​ប្រទេស​អាស៊ានលើកទី៧ ( ADMM-7)។ គណះប្រតិភូវៀតណាម​ដឹកនាំដោយ​នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម ​បាន​អញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិនៅទីនេះ នាយឧត្តម​សេនីយ៍​Phung Quang Thanh បានសង្កត់ធ្ងន់ថា÷ នាបច្ចុប្បន្ន សន្តិភាព មិត្តភាព ​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៅតែជានិន្នាការស្នូល។
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី៧
          (VOV)_នាថ្ងៃទី ៧ ឧសភា នៅទីក្រុង Bandar Seri Begawan ប្រ៊ុយណេ​ បានប្រ ព្រឹត្តទៅ​ សន្និសីទរដ្ឋមន្ត្រី​ការពារ​ប្រទេស​អាស៊ានលើកទី៧ ( ADMM-7)។ គណះប្រ តិភូវៀតណាម​ដឹកនាំដោយ​នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួង ការ ពារប្រទេសវៀត​ណាម ​បាន​អញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិនៅទីនេះ នាយ ឧត្តម​សេនីយ៍​Phung Quang Thanh បានសង្កត់ធ្ងន់ថា÷ នាបច្ចុប្បន្ន សន្តិភាព មិត្តភាព ​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៅតែជានិន្នាការស្នូល។ អាស៊ានត្រូវការបង្កើន សាមគ្គី ភាព កិច្ចសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងរួម ដែល​ក្នុងនោះត្រូវយក ចិត្ត ទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយចិននិង​អាមេរិក ជាប្រទេសមានខឿន សេដ្ឋកិច្ចធំបំផុតលើទូទាំងពិភពលោក ដែលមាន​​ឥទ្ធិពលដល់ស្ថានភាពសន្តិសុខក្នុង តំបន់។ ​រដ្ឋមន្ត្រីPhung Quang Thanh ​ក៏បានចាត់ទុកថា÷ សភាពការណ៍នៅលើសមុទ្រ ខាងកើត នៅតែ​ស្ថិរភាព បណ្ដាកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រព្រឹត្តទៅយ៉ាងរសរវើក  ប៉ុន្តែ នៅមានបញ្ហាស្មុគស្មាញផ្សេងៗ បង្ក​អស្ថិរភាព​។ រដ្ឋមន្ត្រី Phung Quang Thanh ​ បានអះអាងថា÷ ​ទស្សនះរបស់វៀតណាមគឺដោះ​ស្រាយជំលោះ​ដោយសន្តិវិធី  គោរព ច្បាប់អន្តរជាតិដែលក្នុងនោះមាន​អនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២។  នាយឧត្តមសេនីយ៍ Phung Quang ​Thanh និងសមាជិកគណះប្រតិភូនៅសន្និសីទ(​http://phungquangthanh.net/)           ក៏នៅក្នុងបទថ្លែងមតិរបស់ខ្លួន នាយឧត្តមសេនីយ៍ Phung Quang ​Thanh បាននាំ ចេញដំណោះស្រាយសហប្រតិបត្តិការជាក់ស្ដែង​មួយ​ចំនួន​ដូចជា÷បណ្ដារដ្ឋមន្ត្រីបញ្ជា ណែ នាំបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ​កងទ័ពជើងទឹក រៀបចំការយាមល្បាត រួមលើសមុទ្រ…។ល។           បទថ្លែងមតិរបស់ រដ្ឋមន្ត្រី Phung Quang Thanh នៅសន្និសីទលើក​នេះ​ ត្រូវបាន បណ្ដា ថ្នាក់ដឹកនាំគណះប្រតិភូ​វាយតំលៃខ្ពស់។ រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសសិង្ហបុរី  ចាត់ទុកថា÷​នេះគឺជាបទថ្លែងមតិគួរអោយ​ចាប់អារម្មណ៍បំផុត ពោពេញទោដោយ ទស្សនះ ស្មោះត្រង់ ស្ថាបនា និងមានបណ្ដាការផ្តួចផ្តើមគំនិតថ្មីអំពីកិច្ចសហប្រតិបត្តិ ការការពារប្រទេសជាក់ស្ដែង ដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕