លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖ TTXVN) |
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអញ្ជើញចូលរួមវង់ចរចានេះ។ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សានានាសំដៅជំរុញកិច្ចចរចាឲ្យឆាប់សម្រេចបានដំណោះស្រាយដ៏សមហេតុផលចំពោះភាគីនានាទាំងអស់ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយនិរន្តរភាពលេខ ១៤.៦ នៃរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកប ដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ។ វង់ចរចាបន្ទាប់អំពីជំនួយជលផលរបស់ WTO នឹងត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៥ មីនា ខាងមុខ៕





