វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ

(VOV)_អគ្គនាយកទេសចរណ៍ បានអោយដឹងថា៖ ភ្ញៀវទេសចរណ៍អន្តរ​ជាតិមកដល់វៀតណាម ក្នុងខែឧសភា ឆ្នាំ ២០១៦នេះ មានជាង៧៥៧ពាន់នាក់ កើន៣០%
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ គិតជារួម ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ
ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមទទួលបានជាង៤លាននាក់ កើន២០% បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។

ក្នុងពេលជាមួយគ្នានោះ តាមរបាយការណ៍អំពីស្ថានភាពសំរាក់លំហែរកាយនៅវៀតណាម ក្នុងរយៈពេល៦ខែឆ្នាំ២០១៦ របស់សម្ព័ន្ធក្រុមហ៊ុន Savills ថា៖ ​ភ្ញៀវ
ទេសចរអន្តរជាតិជាង៧០% បានជ្រើសរើសមកទេសចរណ៍សមុទ្រនៅ​វៀតណាម។
ភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនមកពីប្រទេសអាមេរិក ទ្វីបអឺរ៉ុប​ រុស្ស៊ីនិងចិន៕