វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១
08/05/2015 09:03
Vovworld-តាមរបាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវ ពាណិជ្ជកម្មអន្តរជាតិនៃសមាគមពាណិជ្ជកម្ម

វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១ (vneconomy.vn) Vovworld-តាមរបាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិ នៃសមាគមពាណិជ្ជកម្មកូរ៉េខាងត្បូងដែលបានប្រកាសនាថ្ងៃទី៦ឧសភាថា ក្នុងត្រី មាសទី១ឆ្នាំ២០១៥ វៀតណាមបានឈានឡើងក្លាយទៅជាទីផ្សារនាំចេញធំទី៣ របស់កូរ៉េខាងត្បូងបន្ទាប់ចិននិងអាមេរិក។ របាយការណ៍នេះបានចាត់ទុកថា ក្នុង កាលៈទេសៈពាណិជ្ជកម្មសកលលោកមានកំណើនយឺតយាវ ការដែលវៀតណាម ក្លាយទៅជាទីផ្សារណាំចេញធំទី៣របស់កូរ៉េខាងត្បូងជាព្រឹត្តិការណ៍គួរឲ្យយកចិត្ត ទុកដាក់។ ជាពិសេសគឺខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) កូរ៉េខាង ត្បូង-វៀតណាមទើបនឹងបានភាគីទាំងពីរចុះហត្ថលេខាជាផ្លូវការ។ លោក Park Ji Eun អ្នកប្រមុខក្រុមស្រាវជ្រាវនៃវិទ្យាស្ថានពោលខាងលើបានចាត់ទុកថា ខណៈ ដែល FTA កូរ៉េខាងត្បូង-វៀតណាមមានសុពលភាពនោះការនាំចេញរបស់កូរ៉េខាង ត្បូងទៅវៀតណាមនឹងបានកើនឡើងគួរឲ្យកត់សម្គាល់និងវៀតណាមនឹងក្លាយទៅ ជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញជួរមុខរបស់កូរ៉េខាងត្បូង៕
Related







