VOV WorldVOV World
វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។
18/08/2012 08:27
VOV-វៀតណាមនិងមេកស៊ីកត្រូវចែករំលែកបទ ពិសោធន៍កសាងនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ពីព្រោះប្រទេសទាំងពីរមានចំណុចប្រហាក់ប្រហែល ជា​ច្រើន។
វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។
វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។        VOV-វៀតណាមនិងមេកស៊ីកត្រូវចែករំលែកបទពិសោធន៍កសាងនិង ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ពីព្រោះប្រទេសទាំងពីរមានចំណុចប្រហាក់ ប្រហែលជា​ច្រើន។ លោក Felix Castellanos បានអះអាងដូច្នេះនៅពិធីទទួល ដំណែល​ប្រធាន​វិទ្យាស្ថានមិត្តភាពនិងសហប្រតិបត្តិការមេកស៊ីក-វៀតណាម (IACMV) នាថ្ងៃទី​១៧សីហា។ ក្នុងបទថ្លែងមតិនៅពិធី លោក Felix Castellanos បានសង្កត់ធ្ងន់​ទៅ​លើការចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយអំពីមនុស្សនិងទឹកដី វៀតណាម បណ្ដាបទ​ពិសោធន៍អំពីការពារមាតុប្រទេសរបស់ប្រជាជនវៀត ណាមនិងការកសាងនិង​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសទ្វីបអាស៊ីត្រូវបាន ផ្សព្វផ្សាយដ៏ទូលាយនៅ​មេកស៊ីក។ លោក Castellanos បានអះអាងឡើងវិញ ការគាំទ្រមុនក៏ដូចជាក្រោយ​របស់មេកស៊ីកចំពោះបុព្វហេតុកសាងនិងការពារ មាតុប្រទេសវៀតណាមសង្គម​និយមក្នុងគ្រប់កាលៈទេសៈ ទន្ទឹមនឹងនោះសន្យា ជំរុញការផ្លាស់ប្តូរអ្នក​ជំនាញការ​និង​បទពិសោធន៍អំពីបណ្ដាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​បច្ចេកទេសនិងទេសចរណ៍ទៀតផង៕