VOV WorldVOV World
វៀតណាមនិងម៉ិកស៊ិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ
16/02/2017 08:34
(VOVworld)-គណៈប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Do Hoang Anh Tuan ទើបនឹងមានដំណើរបំពេញ
វៀតណាមនិងម៉ិកស៊ិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ (VOVworld)-គណៈប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Do Hoang Anh Tuan ទើបនឹងមានដំណើរបំពេញទស្សនកិច្ចការងារនៅប្រ ទេសម៉ិក ស៊ិកចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤កុម្ភៈ សំដៅបង្កើនការផ្លាស់ប្តូរបទពិ សោធន៍និងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យហិរញ្ញវត្ថុ។ នៅក្នុងជំនួបធ្វើ ការជាមួយរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុនិងឥណទានសាធារណៈម៉ិកស៊ិក លោក  Jose Antonio Meabe ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាពិសេសឈានដល់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិ ការគយនិងកិច្ចព្រមព្រៀងជៀស វាងការវាយពន្ធពីរដង។ ភាគីទាំងពីរបាន ឯកភាព ឈរលើលទ្ធផលនៃកិច្ចចរចារស្តីពី គយនៅកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) ធ្វើជាមូលដ្ឋានសម្រាប់ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងគយ ទ្វេភាគី។         ក្នុងរយៈពេលស្នាក់នៅប្រទេសម៉ិកស៊ិក អនុរដ្ឋមន្ត្រី លោក Do Hoang Anh  Tuan និងសមាជិកអំដំណើរបានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណ ក្ខ័ន្ធ លោកប្រធានហូជីមិញនៅរដ្ឋធានីម៉ិកស៊ីកផងដែរ៕

More