វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOV)_វៀតណាមនិងស្លូវ៉ាគីបន្តអនុវត្តវិធានការជាក់ស្ដែងជាច្រើន ដើម្បី​ជំរុញ
ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី​លើច្រើន
វិស័យ ដែលក្នុងនោះ មាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះគឺជា
លទ្ធផលលេចធ្លោ ក្នុងដំណើរទៅបំពេញទស្សនកិច្ច​ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ​លោក Hoang Trung Hai
នៅស្លូវ៉ាគី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ធ្នូ ​តាមសេចក្ដី​អញ្ជើញរបស់រដ្ឋាភិបាលប្រ
ទេសនេះ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី លោក
Hoang Trung Hai បានជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico
ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី ​លោក Lubomir Vazny និងប្រធានរដ្ឋសភា លោកស្រី
Jana Lasakova។

ក្នុងរយៈពេលស្នាក់នៅស្លូវ៉ាគីនេះ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai
ក៏បានអញ្ជើញចូលរួមវេទិកាសហប្រិតបត្តិការសេដ្ឋកិច្ចវៀតណាម-ស្លូវ៉ាគី ផងដែរ៕