VOV WorldVOV World
វៀតណាមបញ្ចប់អាណត្តិប្រធាន SEAMEO លើកទី៤៧ប្រកបដោយ ជោគជ័យ
07/05/2015 10:48
(VOVworld) - សន្និបាតរបស់អង្គការរដ្ឋមន្រ្តីអប់រំអាស៊ី អាគ្នេយ៍(SEAMEO)លើកទី ៤៨បានបើកនាថ្ងៃទី៧ ឧសភានៅទីក្រុង Pattaya របស់ថៃ។
វៀតណាមបញ្ចប់អាណត្តិប្រធាន SEAMEO លើកទី៤៧ប្រកបដោយ ជោគជ័យ
រដ្ឋមន្រ្តីអប់រំនៃបណ្ដាប្រទេសអាស៊ានរូបថតអនុស្សាវរីយ៍ (VOVworld) - សន្និបាតរបស់អង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍(SEAMEO)លើកទី៤៨ បានបើកនាថ្ងៃទី៧ ឧសភានៅទីក្រុង Pattaya របស់ថៃ។នៅសម័យបើក រដ្ឋមន្រ្តី ក្រួសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមលោក Pham Vu Luan ប្រធាន SEAMEO លើកទី៤៧ បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ SEAMEO បាន អះអាងនូវតួនាទី សំខាន់របស់ខ្លួនក្នុងការជំរុញការយល់ដឹងក៏ដូចជាកិច្ចសហប្រតិបតិ្តការនៅតំបន់ អាស៊ីអាគ្នេយ៍ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌។ក្នុង អាណត្តិប្រធានរបស់ខ្លួន លោក Pham Vu Luan ត្រូវបានវាយតំលៃបានសំរេច និងអនុវត្តល្អនូវសេចក្ដីសំរេច ចិត្តទាំងឡាយដែលបានអនុម័តនៅសន្និសីទ SEAMEO លើកទី៤៧។នៅសម័យ ប្រជុំពេញអង្គដំបូងក្រោយពិធីបើក លោករដ្ឋ មន្រ្តីPham Vu Luan បានធ្វើជាអធិបតី សម័យជ្រើសតាំងប្រធានថ្មីរបស់ SEAMEO និងប្រគល់ដំណែងប្រធាននេះសំរាប់ សមភាគីថៃលោក Narong Pipatanasai៕