វៀតណាមបោះពុម្ភក្រមតែមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Hoang Van Thai
07/05/2015 10:44
(VOVworld) - នាថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយ របស់វៀតណាម ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយ និង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានបោះពុម្ភ ក្រម តែមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០នៃទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Hoang Van Thai។

(VOVworld) - នាថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្រសួងព័ត៌ មាននិងផ្សព្វផ្សាយ និងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានបោះពុម្ភក្រមតែម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០នៃទិវាកំណើតរបស់នាយឧត្តមសេ នីយ៍ Hoang Van Thai។ក្រមតែមបង្ហាញឆាយាល័ក្សនាយឧត្តមសេនីយ៍ Hoang Van Thai ក្នុងឯកសណ្ឋានជាកងទ័ពប្រជាជនវៀតណាមលើផ្ទៃក្រោយ ជាទង់ប្ដេជ្ញា ប្រយុទ្ធ ប្ដេជ្ញាឈ្នះ។ នាយឧត្តមសេនីយ៍ Hoang Van Thai មានឈ្មោះពិតប្រាកដគឺ Hoang Van Xien កើតនៅខេត្ត Thai Binh ភាគខាងជើងវៀតណាម។លោកជាអ្នក បញ្ជាយោធាដ៏ ឆ្នើម និងជាឧត្តមសេនីយ៍១ក្នុងចំណោមឧត្តមសេនីយ៍ដែលមាន ការជះឥទ្ធិពល សំខាន់បំផុតនៃកងទ័ពប្រជាជនវៀតណាម៕
Related
More






