វៀតណាមអំពាវនាវចាប់ផ្តើមបណ្ដាការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងចលនាឥស្លាម Hamas
19/07/2014 09:02
(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា៖ វៀតណាមព្រួយបារម្ភដ៏ ជ្រាលជ្រៅចំពោះស្ថានភាពអំពើហឹង្សាដែលកំពុងឡើងជណ្តើរ ដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់និងរងរបួស។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ កក្កដា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានវៀតណាម អំពី ជំលោះដែលកំពុងឡើងជណ្តើររវាងអ៊ីស្រាអែលនិងចលនាឥស្លាម Hamas អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា៖ វៀតណាមព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថានភាពអំពើហឹង្សាដែលកំពុងឡើង ជណ្តើរ ដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់និងរងរបួស។ វៀតណាមអំពាវនាវឲ្យភាគីទាក់ទិននានាឈប់បាញ់និងចាប់ផ្តើមបណ្ដាការចរ ចារឡើងវិញព្រមទាំងគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅ ស្តារសន្តិភាពនិងស្ថិរភាពក្នុង តំបន់ឡើងវិញយ៉ាងឆាប់ៗ”៕
Related







