VOV WorldVOV World
វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំមុខទទួលបានគោលដៅកាត់បន្ថយភាពក្រីក្រ
13/06/2013 08:47
VOV-តាមរបាយការណ៍របស់អង្គការកសិកម្ម-ស្បៀងអាហារអង្គការ​សហប្រជាជាតិ (FAO) ដែលបានប្រកាសនាថ្ងៃទី១២មិថុនាសឲ្យឃើញថា វៀត​ណាមស្ថិតក្នុងចំណោមប្រទេសនាំមុខបណ្ដាប្រទេសសំរេចគោលដៅអន្តរជាតិ​ស្ដីពីកាត់បន្ថយភាពក្រីក្រ។
វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំមុខទទួលបានគោលដៅកាត់បន្ថយភាពក្រីក្រ
អគ្គនាយក FAO Jose Graziano da Silva (nguyentandung.org)         VOV-តាមរបាយការណ៍របស់អង្គការកសិកម្ម-ស្បៀងអាហារអង្គការ​ សហប្រជាជាតិ (FAO) ដែលបានប្រកាសនាថ្ងៃទី១២មិថុនាសឲ្យឃើញថា វៀត​ណាមស្ថិតក្នុងចំណោមប្រទេសនាំមុខបណ្ដាប្រទេសសំរេចគោលដៅអន្តរជាតិ​ស្ដីពីកាត់បន្ថយភាពក្រីក្រ។ តាមរបាយការណ៍ថា​ មានប្រទេសចំនួន៣៨សំរេច​បណ្ដាគោលដៅខាងលើក្នុងនោះមានការកាត់បន្ថយពាក់កណ្ដាលអត្រាជនក្រីក្រ នាឆ្នាំ២០១៥។ រីឯវៀតណាមបានសំរេចគោលដៅកាត់បន្ថយ៥០%នៃបរិមាណ​មនុស្សខ្វះស្បៀងអាហារក្នុងបណ្ដាដំណាក់កាល១៩៩០-១៩៩២ និង ២០១០- ២០១២។ អគ្គនាយក FAO Jose Graziano da Silva បានវាយតំលៃខ្ពស់ចំពោះជោគ ជ័យ​រ​បស់​បណ្ដាប្រទេសទន្ទឹមនឹងនោះអះអាងថា​ ជាមួយជោគជ័យទាំងនោះ បណ្ដា​ប្រទេស​កំពុងឆ្ពោះទៅអនាគតមួយដ៏ល្អប្រសើរជាង។ លោកក៏បានឲ្យដឹង ទៀតថា នាថ្ងៃទី​១៦មិថុនាខាងមុខ FAO នឹងរៀបចំពិធីលើកដម្កើងប្រទេសចំនួន ៣៨ពោលខាង​លើ​នៅ​រដ្ឋធានី Roma របស់អ៊ីតាលី៕