វៀតណាមត្រូវបានស្នើឱ្យចុះឈ្មោះជា “ប្រទេសដើរឈានមុខ” ក្នុងការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុក
20/12/2025 08:15
(VOVWORLD) - វៀតណាមបានរួមចំណែកវិជ្ជមានជាច្រើន ហើយគួរតែចុះឈ្មោះជា “ប្រទេសដើរឈានមុខ” ក្នុងការអនុវត្តកិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព រៀបរយស្របច្បាប់ (កិច្ចព្រមព្រៀង GCM)។

កិច្ចប្រជុំពិនិត្យឡើងវិញរយៈពេលប្រាំឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀង GCM បានធ្វើឡើងនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ (រូបថត៖ Thu Trang/baoquocte.vn) នេះគឺជាការវាយតម្លៃរបស់ប្រធានគណៈប្រតិភូអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) នៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញរយៈពេលប្រាំឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀង GCM ដែលបានធ្វើឡើងនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ ប្រតិភូអន្តរជាតិដែលចូលរួមសន្និសីទ។ (រូបថត៖ Thu Trang/baoquocte.vn) នៅក្នុងសន្និសីទ តំណាង IOM បានវាយតម្លៃថា បន្ទាប់ពីចូលរួមក្នុងកិច្ចព្រមព្រៀង GMC រយៈពេល ៥ ឆ្នាំ វៀតណាមតែងតែម្ចាស់ការ និងអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន។ តាមនោះ តំណាង IOM បានស្នើឱ្យវៀតណាមពិចារណាចុះឈ្មោះក្លាយជា "ប្រទេសដើរឈានមុខ” ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMC នៅក្នុងវេទិកាពិនិត្យឡើងវិញអំពីការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕
TAG
VOV/VOVworld/វៀតណាម/ប្រទេសដើរឈានមុខ/ការអនុវត្ត/កិច្ចព្រមព្រៀងសកល/ចំណាកស្រុក
Related






