វៀតណាមដឹកនាំជំនួបសន្ទនាជាន់ខ្ពស់ ECOSOC
25/02/2014 06:58
(VOVworld)-នាព្រឹកថ្ងៃទី២៤កុម្ភៈ(តាមម៉ោងតំបន់)នៅ ទីស្តីការអ.ស.បនៅទីក្រុង New York (អាមេរិក)

ទិដ្ឋភាពនៃជំនួបសន្ទនា ECOSOS (រូបថតៈ Quang Tuyến-Lê Dương/Vietnam+) (VOVworld)-នាព្រឹកថ្ងៃទី២៤កុម្ភៈ(តាមម៉ោងតំបន់)នៅទីស្តីការអ.ស.បនៅទីក្រុង New York (អាមេរិក) ឯកអគ្គរដ្ឋទូតវៀតណាម លោកLe Hoai Trung និងជាប្រធាន គណៈប្រតិភូតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានធ្វើអធិបតីជំនួប សន្ទនាជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌសម័យប្រជុំស្តីអំពីបណ្តាសកម្មភាពអភិវឌ្ឍន៍ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម អ.ស.ប(ECOSOC)។ក្រោមប្រធានបទ “កាលៈទេសៈ អន្តរជាតិក្នុងវិស័យអភិវឌ្ឍន៍កំពុងផ្លាស់ប្តូរ និងអត្ថន័យចំពោះ ប្រព័ន្ធអ.ស.ប” ជំនួបសន្ទនានេះ មានអត្ថន័យកំណត់ទិសសម្រាប់កិច្ចប្រជុំនីមួយៗរបស់ECOSOC ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈ២០១៤។ ជំនួបសន្ទនានេះ ផ្តោត ទៅលើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ដោយការងារស្នូលគឺការអភិវឌ្ឍន៍ ចីរភាពមានអត្ថន័យ៉ាងណាដល់សកម្មភាពរបស់ប្រព័ន្ធអ.ស.ប។ ឯកអគ្គរដ្ឋទូតលោក Le Hoai Trung ឲ្យដឹងថា នេះជាលើកដំបូងដែលECOSOC បានរៀបចំឡើងកិច្ចប្រជុំដោយឡែកស្តីអំពីបញ្ហាសហប្រតិបត្តិការ អភិវឌ្ឍន៍របស់ អ.ស.ប។ អគ្គលេខាធិការអ.ស.បលោកBan Ki-moon និងថ្នាក់ ដឹកនាំរបស់មូលនិធិ កម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប បានវាយតម្លៃខ្ពស់ចំពោះតួនា ទីរបស់វៀតណាម។ ក្នុងពេលនោះ វាយតម្លៃអំពីការអភិវឌ្ឍន៍ក៏ដូចជាតួនាទីរបស់វៀតណាម នា សព្វថ្ងៃ លោកស្រី Kanni Wignaraja នាយិការការិយាល័យសម្រុះសម្រួល សហប្រតិ បត្តិការអភិវឌ្ឍន៍អ.ស.ប ចាត់ទុកថា វៀតណាមជាប្រទេសមានការអភិវឌ្ឍន៍ឆាប់ រហ័ស និងមានការខំប្រឹងប្រែងរក្សាតុល្យភាព សំដៅធានាចីរភាព សម្រាប់ដំណើ ការអភិវឌ្ឍន៏៕
Related
More





