VOV WorldVOV World
វិបត្តិនៅស៊ីរីឡើងដល់កម្រិតជំលោះប្រដាប់អាវុធ
01/08/2012 08:20
(VOV)-តាមការវាយតម្លៃរបស់រុស្ស៊ីថា វិបត្តិនៅស៊ីរីត្រូវ បានប្តូរពីកម្រិត “ស្មុគស្មាញ” ឡើងកម្រិត “ប្រតកាស អាសន្នឬជំលោះប្រដាប់អាវុធ”។ ការផ្លាស់ប្តូរនេះមាន ន័យថា រុស្ស៊ីបានទទួលស្គាល់ជាផ្លូវការថា ស៊ីរីកំពុងធ្លាក់ក្នុងជំលោះប្រដាប់
វិបត្តិនៅស៊ីរីឡើងដល់កម្រិតជំលោះប្រដាប់អាវុធ
ទីក្រុង Aleppo ក្លាយទៅជាសមរភូមិប៉ះទង្គិចគ្នារវាង កងទ័ពស៊ីរីជាមួយជនប៉ះបោរ (រូបថតៈ Internet) (VOV)-តាមការវាយតម្លៃរបស់រុស្ស៊ីថា វិបត្តិនៅស៊ីរីត្រូវបានប្តូរពីកម្រិត “ស្មុគ ស្មាញ” ឡើងកម្រិត “ប្រតកាសអាសន្នឬជំលោះប្រដាប់អាវុធ”។ ការផ្លាស់ប្តូរនេះ មាន ន័យថា រុស្ស៊ីបានទទួលស្គាល់ជាផ្លូវការថា ស៊ីរីកំពុងធ្លាក់ក្នុងជំលោះប្រ ដាប់អាវុធ។ នាបច្ចប្បន្ននេះរដ្ឋាភិបាលស៊ីរី កំពុងសម្តែងការប្តេជ្ញាចិត្តមិនសម្រុះ សម្រួល ពេលដែលជំរុញយុទ្ធនាការច្រានថយក្រោយកម្លំាងប្រឆំាងចេញពីទីក្រុង Aleppo ជា ទីក្រុងធំទី២របស់ប្រទេសនេះ និងក៏ជាសមរភូមិដ៏កាចសាហាវក្នុង១ សប្តាហ៌កន្លងទៅ។ ការ ប៉ះទង្គិចរវាងភាគីទាំងពីរកាន់តែខ្លាំងឡើងពេលដែល កម្លាំងប្រឆំាងត្រូវបានចាត់ទុកថា កំពុងទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។         ក្នុងពេលនោះ ថ្ងៃទី ១សីហារមេដឹកនាំសម្ព័ន្ធអារ៉ាប់ បានថោលទោស យ៉ាងខ្លាំងក្លាបណ្តាសកម្មភាពយោធានៅ Aleppo។ ថ្លែងមតិបន្ទាប់ពីការជួប​ជាមួយរដ្ឋមន្ត្រីការបរទេស Bungari Nikolay Mladenovនៅអេហ្ស៊ីប អគ្គលេខា ធិការសម្ព័ន្ធអារ៉ាប់ Nabil Al-Araby និយាយថា សកម្មភាពយោធានៅ Aleppo ជាឧកិ្រដកម្មសង្គា្រម និង ឧកិ្រដកម្មនេះត្រូវ ដាក់ទណ្ឌកម្មនៃច្បាប់អន្តរជាតិ៕