វិស័យតម្បាញកាត់ដេរវៀតណាមពុះពារការលំបាកដើម្បីធ្វើសមាហរណកម្ម
13/02/2016 09:21
(VOVworld) - ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាច្រើនត្រូវបានចុះហត្ថលេខាដូចជា កិច្ចព្រម ព្រៀង FTA វៀតណាម-EU កិច្ចព្រមព្រៀង TPP វិស័យ តម្បាញកាត់ដេរវៀតណាមមានឱកាសធំក្នុងការបើក ទូលាយសមត្ថភាពផលិតកម្ម ទាក់ទាញប្រភពទុន FDI ហើយបង្កើនតំលៃនាំចេញយ៉ាងឆាប់រហ័ស។

ឆ្នាំ ២០១៦ត្រូវបានព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរវៀតណាម។ (VOVworld) - ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនត្រូវបានចុះហត្ថ លេខាដូចជា កិច្ចព្រមព្រៀង FTA វៀតណាម-EU កិច្ចព្រមព្រៀង TPP វិស័យ តម្បាញកាត់ដេរវៀតណាមមានឱកាសធំក្នុងការបើកទូលាយសមត្ថភាពផលិតកម្ម ទាក់ទាញប្រភពទុន FDI ហើយបង្កើនតំលៃនាំចេញយ៉ាងឆាប់រហ័ស។ប៉ុន្តែ ឆ្នាំ ២០១៦ត្រូវបានព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរ វៀតណាម។ខឿនសេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ញាស្ដារឡើងវិញ បានជា តម្រូវការចំពោះមុខទំនិញតម្បាញ់កាត់ដេនឹងមិនកើនឡើងខ្ពស់ឡើយ។ដោយ ហេតុនេះ កំណើននៃតំលៃប្រាក់នាំចេញរបស់វិស័យតម្បាញកាត់ដេរក្នុងឆ្នាំ ២០១៦គ្រោងនឹងទទួលបានពី៨ដល់១០% ដោយតំលៃប្រាក់នាំចេញសរុបពី ២៩,៥ដល់៣០ពាន់លានដុល្លាអាមេរិក។លោក Vu Duc Giang ប្រធានសមាគមន៍ តម្បាញកាត់ដេរវៀតណាម បានឲ្យដឹងថា៖ “ត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់រដ្ឋាភិបាល និងរដ្ឋ ចំពោះសាលាបណ្ដុះបណ្ដាលនានាដើម្បីបណ្ដុះបណ្ដាលជួរអ្នករចនាម៉ូដ។ត្រូវ មានយុទ្ធសាស្ត្រមួយដើម្បីធានាឲ្យអ្នករចនាម៉ូដនេះមានចំណេះវិជ្ជានិងការច្នៃ ប្រឌិតយ៉ាងគ្រប់គ្រាន់ ជាពិសេសគឺការគិតគូរអំពីអភិវឌ្ឍន៍និងធ្វើសមាហរណ កម្មអន្តរជាតិ”៕
Related







