VOV WorldVOV World
យកមតិសំរាប់ពង្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)។
10/06/2013 10:50
VOV-“យកមតិសំរាប់ពង្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)” ជា​ប្រធានបទនៃសិក្ខាសាលាដោយក្រសួងធនធាននិងបរិស្ថានវៀតណាម ស្ថាប័ន​សហប្រតិបត្តិការអន្តរជាតិជប៉ុនសហការរៀបចំ នាថ្ងៃទី១០មិថុនានៅទីក្រុង​ហាណូយ។
យកមតិសំរាប់ពង្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)។
អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Bui Cach Tuyen បានថ្លែងមតិនៅសិក្ខាសាលា។ (vovworld)         VOV-“យកមតិសំរាប់ពង្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)” ជា​ប្រធានបទនៃសិក្ខាសាលាដោយក្រសួងធនធាននិងបរិស្ថានវៀតណាម ស្ថាប័ន​សហប្រតិបត្តិការអន្តរជាតិជប៉ុនសហការរៀបចំ នាថ្ងៃទី១០មិថុនានៅទីក្រុង​ ហាណូយ។ ក្រោយរយៈពេល៧ឆ្នាំដាក់ឲ្យលាតត្រដាងអនុវត្ត ច្បាប់ការពារ​បរិស្ថានឆ្នាំ២០០៥បានរួមចំណែកសំខាន់សមរាប់ការពាររារាំងការជិះឥទ្ធិពល​ អសកម្មដល់បរិស្ថាន។ ប៉ុន្តែចំពោះរាល់សំណូមពររបស់សម័យកាលផ្លាស់ប្តូរថ្មី ច្បាប់ការពារបរិស្ថានឆ្នាំ២០០៥បានបង្ហាញបណ្ដាចំណុចនៅមានកំហិតមិនទាន់​សមស្របជាមួយស្ថានភាពជាក់ស្ដែង នាំឲ្យសុពលភាពប្រសិទ្ធភាពអនុវត្តមិន ទាន់​ខ្ពស់។         ពង្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)មានចំណុចថ្មីជាច្រើន ដូចជា ការពារធនធានដី ផែនការការពារបរិស្ថាន ព័ត៌មានបរិស្ថាននិងរបាយការណ៍​ បរិស្ថាន​ជាដើម៕