កោះតែ Thanh Chuong ទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណី
16/02/2019 09:00
(VOVWORLD) -ដោយមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពី ទីក្រុង Vinh និង ៧០ គីឡូម៉ែត្រពី Cua Lo នោះ កោះតែ Thanh Chuong (Nghe An) ដ៏ខៀស្រងាត់ និងព័ទ្ធជុំវិញដោយបឹងទឹកថ្លាឈ្វេង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩ កន្លងទៅ កោះតែ Thanh Chuong ទាក់ទាញបានភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
កោះតែ Thanh Chuong ស្ថិតនៅឃុំ Thanh An ស្រុក Thanh Chuong ភាគកណ្ដាលខេត្ត Nghe An ។ នៅទីនេះ មានប្រជាជនប្រមាណ ១៨០ គ្រួសារបានដាំតែ ក្នុងផ្ទៃដីប្រមាណ ៤២០ ហិកតា។
|
ភ្ញៀវទេសចរអាចជិះទូកប្រមាណ ៣០ នាទី គឺទៅដល់កោះតែនេះក្នុងតម្លៃ ៣ ម៉ឺន ដុង
|
មកដល់កោះនេះ ភ្ញៀវទេសចរអាចជួលទូក ជិះទស្សនាទួលតូចៗនៅជំរុញ។ តម្លៃជួលទូកមួយគ្រឿងត្រឹមតែពី ១០ ម៉ឺន ទៅ ១៥ ម៉ឺនតែប៉ណ្ណោះ
|
កោះតែត្រូវបានគ្របដណ្ដប់ដោយទំនប់ដើមស្លា ដ៏ខឿស្រងាត់
|
ទួលតែនីមួយៗ មានផ្ទៃដីប្រមាណ ១ ហិកតាដែលងាយស្រួលក្នុងការធ្វើដំណើរ គយគន់ទេសភាពសម្រាប់ភ្ញៀវទេសចរ
|
ទេសភាពធម្មជាតិដ៏ស្រស់បំព្រង គ្របដណ្តប់ដោយពណ៌បៃតង ពោរពេញទៅដោយសម្រស់ស្រស់ស្អាតរស់របស់ដើមតែ
|
កោះតែទាក់ទាញបានយុវវ័យជាច្រើនមកទស្សនា និងថតរូប
|
ភ្ញៀវទស្សនាអាចជួលសម្លៀកបំពាក់ជនជាតិភាគតិចដើម្បីថតរូប
|
ប្រជាជនក្នុងតំបន់មានភាពរួសរាយរាក់ទាក់កក់ក្ដៅ និងស្រឡាញ់ភ្ញៀវ។ ភ្ញៀវទេសចរអាចឃើញប្រការនេះយ៉ាងច្បស់លាស់នៅតាមហាងតូចៗនៅកោះតែ
|
Nghe An មិនត្រឹមតែជាតំបន់ដីដែលពោរពេញទៅដោយកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានគោលដៅទេសចរណ៍ជាច្រើនទៀតផង។ កោះតែ Thanh Chuong ក៏កំពុងក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕ |
Tag: