VOV WorldVOV World
កោះ Tran នៅខេត្ត Quang Ninh ភាគខាងជើង​វៀតណាម
06/07/2015 09:18
Vovworld-ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុ​សម្លេង​វៀតណាមទទួល​បាន ​សំបុត្រចំនួន១៩៨របស់មិត្តអ្នក ស្ដាប់មកពី​ប្រទេស​និងដំបន់ដែនដី ចំនួន៣៩។ ក្នុងនោះកម្មវិធី​ផ្សាយ​ ជាភាសាខ្មែរទទួលបានសំបុត្រ ​ចំនួន​៤ពីមិត្តអ្នកស្ដាប់នៅ​កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រនាពេលនេះ យើងខ្ញុំសូម​ឧទ្ទេសនាមជាមួយ ប្រិយមិត្តអំពីកោះ Tran នៅខេត្ត Quang Ninh ភាគខាងជើង​វៀតណាម តាមសំណូមពររបស់មិត្តរិទ្ធីនៅខេត្ត ​បាត់ដំបងកម្ពុជា។
កោះ Tran នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម (VOV)         Vovworld-ដោយមានផ្ទៃដី៥,៥គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគឦសាន្តខេត្ត Quang Ninh កោះ Tran មានទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិសន្តិសុខ។ ហេតុ​ នេះ​ហើយគំរោងការណ៍បញ្ជូនប្រជាជនទៅរស់នៅលើកោះដែលខេត្ត Quang Ninh បានអនុវត្តតាំងពីខែតុលាឆ្នាំ២០១៤កន្លងមកត្រូវបានចាត់ទុកជារបត់​សំខាន់ ​សំរាប់ការផ្លាស់ប្តូរនៃកោះនេះ។         ក្រោយរយៈពេលជិត២ម៉ោងធ្វើដំណើរលើសមុទ្រ ពីកំពង់ផែ Cai Rong-Van Don យើងខ្ញុំមានវត្តមាននៅកោះ Tran ជាកោះមួយនៃស្រុកកោះ Co To (Quang Ninh)។ កោះ Tran បានស្វាគមន៍យើងខ្ញុំនៅក្រោមកំដៅថ្ងៃក្នុងរដូវក្ដៅ បណ្ដាជួរផ្ទះដ៏​រឹងមាំ នៅមានខ្លិនថ្នាំលាបនៅឡើយហាក់ដូចជាសាងសង់អំពីជីវភាពរស់នៅសុភមង្គល លើកោះនេះ។​ ផ្ទះចំនួន១៧ខ្នងដោយមានតំលាំប្រមាណ១៥ពាន់លានដុងជា អំណោយ​របស់សមូហភាពបុគ្គលិកកម្មាភិបាលអគ្គក្រុមហ៊ុន Dong Bac (ក្រសួង​ ការពារ​ជាតិ) សំរាប់អ្នកនេសាទលើកោះ។         ដោយមម៉ាញឹកអស់មួយរាត្រីច្បាមជាប់សមុទ្រកោះ Tran ដើម្បីនេសាទត្រី នោះ អ្នកស្រី Tran Thi Lan ប្រជាជនម្នាក់ទើបនឹងមកទីនេះស្នាក់នៅបានឲ្យដឹងថា គ្រួសារភាគ​ច្រើនលើកោះសុទ្ធតែជាគ្រួសារវ័យក្មេង ពីដំបន់ជាច្រើនក្នុងខេត្ត (ដូច ជាទីក្រុង Mong Cai, ស្រុក Tien Yen, Hai Ha...)ស្ម័គ្រចិត្តមករស់នៅទីនេះច្បាមជាប់ កោះ។ អ្នក​ស្រី Tran Thi Lan បានថ្លែងថា៖         “មកទីនេះគឺផ្ទះសម្បែងស្ថិរភាពហើយ បងប្អូននៅទីនេះកំណត់គឺត្រូវ​ខំប្រឹង ប្រែង​ដើម្បីធ្វើឲ្យកោះកាន់តែសម្បូរធូធារពីមយយថ្ងៃទៅមួយថ្ងៃ។ ប្រជាជន​នៅទី នេះធ្វើនេសាទត្រី យើងខ្ញុំកំពុងទិញនាវាដើម្បីទៅលំហរសមុទ្រដែលទើប​មាន អនាគតសំរាប់កូនចៅក្រោយនេះបាន។ អះអាងថា នឹងធ្វើមានសំរាប់កោះ​និង​រក្សា សមុទ្រកោះ។”         កោះ Tran នាបច្ចុប្បន្នមិនត្រឹមតែមានសម្លេងហៅគ្នាទៅច្បាមជាប់លំហរ​ សមុទ្រ​របស់អ្នកនេសាទប៉ុណ្ណោះទេ ថែមទាំងអូអរសម្លេងរបស់កុមារ​សិស្សានុស្សិស ​នាពេលព្រឹកទៅរៀនទៀតផង។ នាបច្ចុប្បន្នលើកោះបានមានថ្នាក់​រៀនចំនួន២សំរាប់ កុមារមត្តេយចំនួន១០នាក់និងកុមារចំនួន៥នាក់នៅវ័យបថម​សិស្សា។ អ្នកគ្រូ Hoang Thi Huyen បានឲ្យដឹងថា៖         “ដល់ឥឡូវនេះខ្ញុំមោទនភាពពីព្រោះបានធ្វើការលើកោះ Tran។ ខ្ញុំចង់រួម​ចំណែក ដើម្បីកសាងឃុំកោះកាន់តែសម្បូរធូធារអរិយ្យធម៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯថ្នាក់រៀន នាគ្រាដំបូងក៏មានការលំបាកប៉ុន្តែខ្ញុំឃើញថា​នាបច្ចុប្បន្នក៏ឆ្លើយ​តប​បាននូវការបង្រៀន និងរៀនរបស់គ្រូនិងសិស្ស។”         តាមលោក Nguyen Duc Thanh លេខានិងជាប្រធានគណៈកម្មាធិការ​ប្រជាជន​ ស្រុក Co To (Quang Ninh) បានឲ្យដឹងថា ការដែលមានគ្រួសារ​ប្រជាជន​ចំនួន២០គ្រួ មកស្នាក់នៅលើកោះ Tran អាចត្រូវបានចាត់ទុកជាទំព័រថ្មី​កំលាំងពលំថ្មីសំរាប់ការ ផ្លាស់ប្តូរនៃកោះនេះ។ ដើម្បីជំរុញការអភិវឌ្ឍន៍ដ៏​និរន្តរភាព​សំរាប់កោះ នៅទីនេះ ខេត្ត Quang Ninh នឹងកសាងបេននេសាទត្រី​ដែលអាចចត់ទូតប្រមាណ២០០ដល់ ៣០០គ្រឿង។ ​រួមជាមួយនោះគឺអនុវត្តការ​តភ្ជាប់ទេសចរណ៍ Co To ជាមួយកោះ Tran។ លោកអ្នកនាងជាទីមេត្រី!                 ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរ​ខែ​កក្កដា​នេះ​គឺ៖ វេទិការអង្គភាពអាជីវកម្មវៀតណាម-កម្ពុជាឆ្នាំ២០១៥នឹងប្រព្រឹត្ត​ទៅ​នា​ពេលណា?  រាល់​ចំលើយ​សំបុត្រ  email​សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី​ផ្សាយ​ជា​ភាសារខ្មែរ កាណាល់​​ផ្សាយជា​ភាសាបរទេស វិទ្យុសម្លេង​វៀត​ណាម ​លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem ​រដ្ឋធានី​ហាណូយ ឬ Email÷​vov5khmer@​yahoo​.com.vn។  ចំលើយត្រូវ និមួយៗនឹង​ទទួលបាន​កាដូ​ពិសេស ​មួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង ​វៀត​ណាម៕

More